CNet៖ ក្រុមហ៊ុន Microsoft នៅថ្ងៃអង្គារម្សិលមិញនេះ បាននិយាយថា “គ្មានទេប្រព័ន្ធដំណើរការ Windows 9 ប៉ុន្តែ Windows 10 ទើបមាន”។
ប្រព័ន្ធដំណើរការថ្មីនេះ ត្រូវបានក្រុមហ៊ុន Microsoft បញ្ជាក់ថា មានឈ្មោះដើម Windows Threshold ប៉ុន្តែហៅ Windows 10 ដោយវាមាន Interface ជាលក្ខណៈ Metro ហើយសម្រាប់ប្រព័ន្ធដំណើរការថ្មីនេះនឹងត្រូវប្រើប្រាស់ទៅលើឧបករណ៍របស់ Microsoft ទាំងអស់ដូចជាកុំព្យូទ័រ Tablet និង Windows Phone។
ចាប់តាំងពីឆ្នាំ ២០១២ មក ក្រុមហ៊ុន Microsoft បានចំណាយពេលដើម្បីជំរុញទីផ្សារ Windows 8 ឲ្យឆ្ពោះទៅរកភាពជោគជ័យដូច Windows 7 ប៉ុន្តែការព្យាយាមរបស់ Microsoft ហាក់ដូចជាមិនជោគជ័យ ព្រោះថាមានអតិថិជនតិចតូចបំផុត ដែលចាប់អារម្មណ៍ និងប្រើប្រាស់ប្រព័ន្ធដំណើរការមួយនេះ។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធដំណើរការ Windows 10 នៅមិនទាន់កំណត់ការបរិច្ឆេទនៃការបង្ហាញខ្លួននោះទេ ប៉ុន្តែបើតាមប្រភពផ្សេងៗ បានឲ្យដឹងថា វាអាចនឹងបង្ហាញខ្លូននៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ៕
មតិយោបល់