ព័ត៌មានជាតិ

អាកាសយានិក​ស្រី​ដ៏​ស្រស់​ស្អា​ត់របស់​រុស្ស៊ី​ឡើងទៅ​ស្ថានីយ៍​អវកាស​អន្តរជាតិ ISS ប្រកបដោយ​ជោគជ័យ​

​អាកាសយានិក​ស្រី​ដ៏​ស្រស់​ស្អា​ត់របស់​រុស្ស៊ី​ឈ្មោះ Yelena Serova បាន​ឡើង​ទៅ​ស្ថានីយ៍​អវកាស​អន្តរជាតិ ISS ប្រកបដោយ​ជោគជ័យ​តាម​យានអវកាស TMA-14M ។​
​នាង​Yelena Serova អវកាសយានិក​ដែល​បាន​ឡើង​ទៅលើ​អវកាស​លើកដំបូង​គេ​បង្អស់​ក្នុង​រយៈពេល​១៧​ឆ្នាំកន្លងមក​។​រួម​ដំណើរ​នៅក្នុង​ការហោះហើរ​នោះ​មាន អវកាស​យានិក Alexander Samokutyayev ជា​ជនជាតិ​រុស្ស៊ិ​ដូចគ្នា និង​ម្នាក់​ទៅ​ឈ្មោះ​Barry Wilmore ជា​បុគ្គលិក​របស់​ណាហ្សា​។​

​អវកាសយានិក​ទាំងនោះ​បាន​ឡើង​ទៅ​ស្ថានីយ៍​អវកាស​អន្តរជាតិ​តាំ​យានអវកាស TMA-14M ដែល​បាញ់​បង្ហោះ​ចេញ​ពី​ទីតាំង​អវកាស Baikonur ស្ថិតនៅ​តំបន់ Kazakhstan​។ នៅ​ក្នុង​ការប្រកាស​របស់​អង្គការ​អវកាស​រុស្ស៊ី Roscosmos ឲ្យដឹងថា​យានអវកាស​បានធ្វើតំ​ណើ​រ​ប្រកប​ដោយ​ជោជជ័យ​ទៅលើ​តារាវិធី​ផែនដី​ហើយត​ផ្ជាប់​ជាមួយ​ស្ថានីយ៍​អវកាស​អន្តរ​ជាតិ ISS ក្រោយ​ការហោះហើរ​ជាង​៦​ម៉ោង​។ អវកាស​យាន​និក​ទាំងអស់​មាន​សុខភាព​ល្អប្រលើ​ធម្មតា​។​

​តាម​គម្រោង អវកាសយានិក​ទាំង​បី​នាក់​ដែល​ទើបតែ​ឡើង​ទៅ​កាន់​ស្ថានីយ៍​អវកាស​នឹង​ត្រូវ​ធ្វើការ​នៅ​ទីនោះ​រយៈពេល​១៦៩​ថ្ងៃ​ទើប​វិលត្រឡប់​មក​កាន់​ផែនដី​វិញ​។ អ្វី​ដែល​គេ​គត់​សម្គាល់​នោះ​គឺ​អាកាសយានិក​ស្រី​ដែល​មាន​រូបសម្បត្តិ​ស្រស់​ស្អាត​ជនជាតិ​រុស្ស៊ី​តំបូង​ឡើង​ទៅ​កាន់​ដែន​អវកាស​។ ស្ត្រី​ជនជាតិ​រុស្ស៊ី​ដំបូង​គេ​បង្អស់​ឡើង​ទៅ​កាន់​ស្ថានីយ៍​អវកាស​គឺ​នាង Valentina Tereshkova កាលពី​ឆ្នាំ​១៩៦៣ ។​

​ចាប់តាំងពី​ស្ថានីយ៍​អាវ​កាស់​បង្កើតឡើង មាន​ស្ត្រី​ដល់​ទៅ​៥៧​នាក់​បាន​ឡើង​ទៅលើ​ស្ថានី​នៅ​លំហរ​អាកាស់ ហើយ​ក្នុងចំណោម​នោះ​មាន​ស្ត្រី​៤​នាក់​ស្លាប់​ដោយសារតែ​ការផ្ទុះ​ឆេះ​យាវ​អវកាស​ពេល​ហោះហើរ​៕​
elena_serova
ទស្សនា​ឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់