ខេត្តស្ទឹងត្រែង៖ឈ្មួញឈើចំនួន៨នាក់កំពុងតែធ្វើការដឹកជញ្ជូនឈើតាមទូកឆ្លងដែនយ៉ាងអនាធិបតេយ្យទៅកាន់ព្រំដែនឡាវគ្មានច្បាប់ ដោយបានឆ្លងកាត់ជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចចម្រុះនៅទីនោះផ្ទាល់ ដោយកា ររាប់ក្បាលទូកបង់លុយ នៅមុនភ្ចុំបិណ្ឌក្នុងមួយថ្ងៃៗ មានចាប់ពី៥ទូកទៅដប់ប្រាំទូក និងនៅពេលទឹកស្រក ក្នុងមួយថ្ងៃមានពីប្រាំទៅជិតដប់ទូក ក្នុងមួយស្ថាប័នគេអាចរកប្រាក់ ឱ្យមេរបស់គេចាប់ពី៥លានរហូតដល់ ៨ លានរៀលក្នុង១មួយថ្ងៃ។
ជាក់ស្តែងនៅថ្ងៃទី៣០កញ្ញាម្សិលមិញនេះ មានទូកដឹកឈើចំនួន៥គ្រឿង ដែលមានចំណុះចាប់ពីជាង១០គូបរហូតដល់២៥ម៉ែត្រគូនៅពេលទឹកជន់ ដោយធ្វើសកម្មភាព យ៉ាងអនាធិបតេយ្យដឹកជញ្ជូនចេញ ពីព្រៃឧទ្យានជាតិវរៈជ័យ តាមច្រកអូរសាម៉ង អូរជិនទក់ បន្តមកតាមអូរឃ្លៀង បន្តទៅដល់ព្រំដែន ឡាវក្នុងភូមិសាស្ត្រអូរបាសូត្រព្រំដែនឡាវ ដែលមានចម្ងាយជាង១គីឡូម៉ែត្រ ពីនគរបាលវរៈការពារព្រំដែន ស្រែចម្ប៉ា ជាប់ព្រំដែនកម្ពុជា-ឡាវនិងជាតំបន់ទីតាំងទិញលក់ឈើដ៍ធំបំផុត។
មេឈ្មួញដឹកឈើយ៉ាងសកម្មចំនួន៨នាក់ខាងលើត្រូវបានប្រជាពលរដ្ឋនៅស្រុកសៀមប៉ាងបានរាយការណ៍ថាមាន១.ឈ្មោះ ថាត ២ពីរនាក់ប្តី ប្រពន្ធ ប្តីឈ្មោះ សរ ប្រពន្ធឈ្មោះ ឌួង ៣ ឈ្មោះ ឡូយ ៤.ឈ្មោះ លួង៥ ឈ្មោះ ហាំ ៦ឈ្មោះ ស៊ុំ ៧ឈ្មោះ ណាង និង៨ឈ្មោះ ភា ជាប្រពន្ធនាយរងប៉ុស្តិ៍កញ្ចាញទឹក។គម្របព្រៃស្រោងនៅតំបន់អភិរក្សសំខាន់ៗជាច្រើនក្នុងស្រុកសៀមប៉ាង ត្រូវបានកំពុងដួលរលំរៀបដល់ដី ដោយរណាយន្តរាប់សិបគ្រឿង ក្នុងការកាប់បំផ្លាញព្រៃឈើ ក្នុងស្រុកមួយនេះដោយគ្មានការទប់ស្កាត់ ពីលោកសិទ្ធ សំណាងនាយផ្នែកសៀមប៉ាងរួមនិងមន្ត្រីខិលខូចមួយចំនួនទៀត។
ប្រភពពីប្រជាសហគមន៍នៅស្រុកសៀមប៉ាងបានរាយការណ៍ថាដើម្បីអូសទាញផលពីឈើព្រៃឆ្លងដែនទៅកាន់ប្រទេសឡាវ សកម្មភាពទាំងនោះបានក្លាយជាទុក្ខព្រួយដ៍ ធំក្នុងសហគមន៍ជន ជាតិដើមភាគតិច ថែមទាំងបាត់បង់ដល់ការរស់នៅ យ៉ាងធ្ងន់ធ្ងរនូវពពួកសត្វព្រៃ កម្រក្នុងដែនអភិរក្សមួយនេះ។ហើយគម្របព្រៃឈើស្រោង ក្នុងតំបន់អភិរក្សនៅស្រុកសៀមប៉ាង កំពុងស្ទើតែរលត់រលាយដោយសារ ក្រុមឈ្មួញល្មើសច្បាប់ខាងលើ ក្រោមការឃុបឃិតពីជនខិលខូចមួយចំនួន ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានចំណូលចូលរដ្ឋ។
ប្រជាសហគមន៍នៅស្រុកសៀមប៉ាងបាននិយាយថានៅក្នុងតំបន់អភិរក្សសំខាន់ៗនោះមានធនធានធម្មជាតិព្រៃឈើធំៗដែលមានអាយុកាលរាប់រយឆ្នាំជាប្រភេទឈើធ្នង់ បេង នាងនួន មិនរាប់បញ្ជូនប្រភេទឈើមួ យចំនួនទៀតឡើយ។ការសោកស្តាយរបស់សហគមន៍ជាតិដើមភាគ តិចបានលើកឡើងថាការ កាប់បំផ្លាញ ព្រៃឈើធំៗទាំងនោះ គឺបង្ករប៉ះពាល់ដល់ដើមឈើតូចៗមិនអាចស្រោចស្រង់បាន។ហើយការរងគ្រោះដោយបាត់បង់គម្របព្រៃឈើស្រោងទាំងនោះបានបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់ទំនាមទំលាប់ការរស់នៅដោយអាស្រ័យលើផលព្រៃឈើនិងសត្វព្រៃ តែក្រោយបាត់បង់គម្របព្រៃស្រោងនោះពពួកសត្វព្រៃកម្ររាប់រយ រាប់ពា ន់ក្បាលបានរត់ទៅក្នុងដែនដី ប្រទេសជិតខាងបាត់អស់ដែរ។
ពាក់ព័ន្ធនិងការដឹកជញ្ជូនឈើឆ្លងដែនខាងលើអ្នកព័ត៌មានយើងបានទូរស័ព្ទសុំការពន្យល់ពីលោកសិទ្ធ សំណាងនាយផ្នែករដ្នបាលព្រៃឈើសៀមប៉ាង លោកបានប្រាប់ថាអូរទឹកស្រកអស់ មិនមានទូកទៅរួចទេ តែក្រោយពីអ្នកយកព័ត៍មានយើង ថានៅថ្ងៃម្សិលមិញបានចុះទៅយកព័ត៍មានថា មានទូកចំនួនប្រាំគ្រឿង បានធ្វើសកម្មភាពដឹកឈើទៅកាន់ព្រំដែន ព្រមទាំងបានថតរូបភាពទៀតផងទើបលោកថាចុះទៅមើល៕
មតិយោបល់