ព័ត៌មានជាតិ

អធិការ​ក្រុង​ប៉ោយប៉ែ​ត​ផ្គើន​និង​បទបញ្ជា​ស្នងការ​ខេត្ត​បណ្តោយ​អោយ​មាន​ល្បែង​កន្ទុយលេខ​និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​រីក​ដូច​ផ្សិត​

​បន្ទាយមានជ័យ​៖ ស្របពេល​ដែល​អធិការ​ស្រុក​ក្រុង​មួយចំនួន​កំពុងតែ​អនុវត្ត​បទបញ្ជា​របស់​លោក អាត់ ខែម ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ក្នុង​ការបង្ក្រាប​ល្បែង​ឆ្នោត ស្រាប់តែ​អធិការ​ក្រុង​ប៉ោយប៉ែត​បែ​ជា​ផ្គើន​និង​បញ្ជារ​បណ្តោយ​អោយ​មានកា​រលក់​ឆ្នោត​បណ្តាក់​គ្នា​ដូច​ខ្យង​លក់​យ៉ាង​ពេញ​មុខ​នៅ​មាត់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​និង​តាម​ផ្ទះ​ផ្លូវ​ចូល​ផ្ទះសំណាក់​លី​ហូ​វ​ដែលជា​ថ្ងៃ​ឆ្នោត​សៀម​ចេញ​ទី​១​តុលា​២០១៤​។​
លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បានអោយដឹង​ថា​ដោយ​ពិនិត្យឃើញ​ថា​ល្បែង​កន្ទុយលេខ​កំពុង​រីក​ដូច​ផ្សិត​មាន​អ្នកញៀន​និង​ល្បែង​នេះ​ចាញ់​អស់​លុយ​លោក​ក៍​បាន​ដាក់​វិធានការណ៍​អោយ​បណ្តាល​អធិការ​គ្រប់​ស្រុក​ក្រុង​ទូទាំង​ខេត្ត​បង្ក្រាប​អោយបាន​អ្នក​លក់​និង​មេ​ធំៗ​។​ជាមួយ​វិធានការ​នេះ​ឃើញថា​អធិការ​ស្រុក​មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ​ប៉ុន្មាន​ថ្ងៃ​បន្តបន្ទាប​គ្នា​នេះ​បាន​ចាប់​បាន​អ្នកលក់​ឆ្នោត​ជាច្រើ​នាក់​បញ្ជូនទៅ​តុលាការ​ដើម្បី​ធ្វើ​ការអប់រំ​និង​ឈាន​ទៅ​បង្ក្រាប​ទីតាំង​មេ​ធំៗ​។​

ជាមួយ​និង​ការបង្ក្រាប​នេះ​ដែល​គេ​ឃើញ​ថា​លោក អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយប៉ែ​ត​កំពុងតែ​ផ្គើន​និង​បទបញ្ជា​លោកស្នងការ​ដោយ​មាន​តែ​វិធានការ​ខ្វះ​ការអនុវត្ត​ចាប់​អ្នកលក់​ឆ្នោត​យ៉ាង​គគ្រឹកគគ្រេង​តាមផ្លូវ​នៃ​មាត់ច្រក​អន្តរជាតិ​ប៉ោយប៉ែត​និង​ទីតាំង​មេ​ធំៗ​ដែល​បើក​លក់​តាម​ផ្ទះ​នៅតាម​ផ្លូវ​ចូល​ផ្ទះសំណាក់​លី ហូ​វ និង​កន្លែង​ជាច្រើន​ទៀត​។​

លោក អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយប៉ែត​បាន​អោយដឹងថា​ការ​ដែល​មាន​តុ​ដាក់លក់​កន្ទុយលេខ​ឬ​ឆ្នោត​ក្នុង​ក្រុង​លោក​បាន​ដាក់​ផែនការ​ទៅ​តាម​ប៉ុស្តិ៍​គោលដៅ​រួចហើយ ដោយ​ទ្បែក​ចំពោះទី​តាំង​លក់​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​លោក​មិន​អាច​បង្ក្រាប​បាន​ទេ​វា​ហួស​តំបន់​រដ្ឋបាល​ដែល​លោក​គ្រប់គ្រង​គឺ​វា​ជា​ដែន​សមត្ថកិច្ច​របស់​ប៉ូលិស​អន្តោប្រវេសន៍​និង​ច្រក​។​
តែ​បើ​តាម​ប្រភព​ព័ត៍មាន​នានា​បាន​បង្ហើប​អោយដឹង​ថា​មូលហេតុ​ដែល​មិន​មាន​ការបង្ក្រាប​ល្បែង​កន្ទុយលេខ​ពី​សំណាក់​លោក​អធិការ​គឺ​សង្ស័យ​ទីតាំង​ទាំងនោះ​បាន​ផ្តល់​ផលប្រយោជន៍​ជូន​ហើយ​មើលទៅ​៕​
2014-10-01_194135
2014-10-01_194119

មតិយោបល់