សៀមរាប ៖ ហេតុការណ៍ខាងលើនេះមានភាពភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី០១ខែតុលា ឆ្នាំ២០១៤នេះនៅត្រង់ចំណុចក្នុងលូក្រោមស្ពានថ្មស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ប្រភពព័ត៍មានពីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុដែលបានស្គាល់បុរសរងគ្រោះដែលបានផ្កាប់មុខស្លាប់នៅក្នុងលូនេះបានឲ្យអ្នកយកព័ត៍មានយើងដឹងថាបុរសដែលស្លាប់នេះគាត់មានសតិមិនប្រក្រតីមានអាយុប្រហែលជិត៥០ឆ្នាំ ។
ប្រភពព័ត៍មានបានបន្តឲ្យដឹងទៀតថានៅក្នុងអំឡុងថ្ងៃភ្ជុំបិណ្ឌកន្លងទៅពួកគាត់បានឃើញបុរសដែលស្លាប់នេះបានដើរនិងដេកក្នុងភូមិសង្កាត់កើតហេតុខាងលើជាប្រចាំក្រោយមកមិនដែលបានឃើញបុរសរងគ្រោះនេះអស់ជាច្រើនថ្ងៃដោយមិនដឹងថាគាត់ដើរទៅទីណានោះទេ ។ លុះមកដល់រសៀលថ្ងៃទី០១ខែតុលា ឆ្នាំ២០១៤នេះក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋដែលមានផ្ទះនៅជិតលូក្រោមស្ពានកើតហេតុនេះបានធំក្លិនស្អុយយ៉ាងខ្លាំងចេញពីលូក៏បានដើរទៅមើលក៏បានឃើញបុរសរងគ្រោះដែលពួកគាត់បានស្គាល់ថាមានសតិមិនប្រក្រតីនេះផ្កាប់មុខស្លាប់នៅក្នុងលូបន្តមកបងប្អូនប្រជាពលរដ្ឋក៏បាននាំគ្នាទំនាក់ទំនងមកដល់សមត្ថកិច្ចមូលដ្ឋានដើម្បីចុះទៅធ្វើការត្រួតពិនិត្យជាក់ស្តែងតែម្តង ។
ជាប់ពាក់ព័ន្ធនិងករណីខាងលើនេះសមត្ថកិច្ចកំពុងតែធ្វើកោសល្យវិច័យដើម្បីស្វែងរកថាបុរសដែលមានសតិមិនប្រក្រតីនេះផ្កាប់មុខស្លាប់នៅក្នុងលូក្រោមស្ពានថ្មស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាបបាន ដោយដើរចូលទៅក្នុងលូហើយស្លាប់ដោយខ្លួនឯងឫក៏ជាករណីឃាតកម្ម សូមបញ្ជាក់ថាចំពោះសាកសពនេះមានសភាពធំក្លិនស្អុយរលួយអស់ទៅហើយ ៕
មតិយោបល់