បន្ទាយមានជ័យ៖មន្ត្រីសង្កាត់រដ្ឋបាលជលផលខេត្តបន្ទាយមានជ័យបានដាក់កុងត្រូល២កន្លែងដែលកំពុងធ្វើសកម្មភាពដាក់ទាលុយពីឈ្មួញនាំត្រីចេញទៅលក់នៅថៃនិងនាំត្រីថៃមកលក់នៅកម្ពុជាដោយរថយន្ត១គ្រឿង៥ម៉ឺនរៀល។ អាជីវករដែលរកស៊ីដឹកត្រីលក់បានប្រាប់ឲ្យដឹងថា៖នៅខេត្តបន្ទាយមានជ័យឃើញមានកុងត្រូលដែលមន្ត្រីសង្កាត់រដ្ឋបាលជលផលដាក់២កន្លែងនៅតាមផ្លូវជាតិលេខ៦ដែលមានលោក លុយ ស៊ីម៉ៅ នាយសង្កាត់រដ្ឋបាលជលផលព្រះនេត្រព្រះដាក់នៅក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះនិងនៅតាមផ្លូវជាតិលេខ៥ដែលមានលោកនាយសង្កាត់រដ្ឋបាលជលផលសិរីសោភ័ណដាក់។ អាជីវកររូបនោះបានបន្តថា៖នៅពេលមន្ត្រីជលផលដាក់កុងត្រូលជជុះតាមផ្លូវគឺត្រូវបានទាអោយអាជីវករដែលដឹកត្រីក្នុងស្រុកចេញទៅលក់ថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងដឹកត្រីពីថៃចូលលក់តាមផ្សារក្នុងស្រុកក្នុងរថយន្ត១គ្រឿងត្រូវមន្ត្រីជលផលកំណត់អោយបង់៥ម៉ឺនរៀលតាមត្រីតិចច្រើន។ដែលធ្វើអោយអាជីវករមានការរិះគន់យ៉ាងខ្លាំង។ទន្ទឹមនោះពួកគាត់ក៏បានអំពាវនាវដល់អភិបាលខេត្តគួរមានវិធានការចំពោះកុងត្រូលនេះផង។ ពាក់ព័ន្ធការចោទប្រកាន់ពីអាជីវកររកស៊ីដឹកត្រីលោក សេង ធូ នាយសង្កាត់រដ្ឋបាលជលផលសិរីសោភ័ណបានប្រាប់ថា៖រាល់ថ្ងៃនេះគ្មានអ្វីទេរកលុយមិនបានចាយផងព្រោះរដូវបិទនេសាទហើយក៏គ្មានរថយន្តដឹកត្រីដូចរដូវបើកនេសាទឡើយ៕
ព័ត៌មានជាតិ
មតិយោបល់