ព័ត៌មានជាតិ

ផល​នេសាទ​សមុទ្រ ០៩​ខែ​ដើម​ឆ្នាំ​មាន​ចំនួន ៣៦.៨២០​តោន​និង​ត្រី​ទឹកសាប​ចំនួន ១.២៦០​តោន​

​ខេត្ត​ព្រះសីហនុ​៖​លោក នេន ចំរើន ប្រធាន​រដ្ឋបាល​ជលផល​កំពង់សោម ឲ្យដឹងថា ក្នុង​រយះពេល ៩​ខែ ដើមឆ្នាំ​២០១៤​នេះ ការនេសាទ​សមុទ្រ​មាន​ការកើនឡើង​ជាង​៩​ខែ ដើមឆ្នាំ​២០១៣ ។ ក្នុងនោះ​ផល​នេសាទ​សមុទ្រ​មាន​ចំនួន ៣៦.៨២០​តោន និង​ផល​នេសាទ​ត្រី​ទឹកសាប​ចំនួន​១.២៦០​តោន ។​
​លោក​ប្រធាន​រដ្ឋបាល​ជលផល​ឲ្យដឹង​បន្ត​ថា ទន្ទឹម​នឹង​ផល​នេសាទក៌​នូវ​មាន​ផល​នេសាទ​កែច្នៃបាន​ចំនួន ២.២៨០​តោន​ផងដែរ ផល​នេសាទ​ធ្វើ​ការនាំ​ចេញ​បាន​ចំនួន ២.៦៣០​តោន ផល​ចាប់ពី​ការចិញ្ចឹជា​លក្ខណះ​គ្រួសារ បាន​ចំនួន​៦៦៩​តោន និង​ផលិតផល ទឹកត្រី​បាន ៨៤០.០០០​លីត្រ ។ ក្រៅពី​ការនេសាទ រដ្ឋបាល​ជលផល​កំពង់​សោមក៌​បានដាក់ ក្តាម​មេ​ពង​ក្នុង​បែ​បាន​ចំនួន ១. ៩៥៣​គីឡូក្រាម ស្មើនឹង ១០.៦៤៥​ក្បាល ព្រមទាំង​ធ្វើ​ការលែង​កូន​ត្រី​ចំនួន ៣០.០០០​ក្បាល និង​លែង​ត្រី​មេ​ពូជ​ចំនួន ៣០​គីឡូគ្រាម ចូល​ក្នុង​បឹង​ធម្ម ជាតិ​ឲ្យបាន​សម្បូរ​បន្ថែមទៀត ដើម្បី​បង្កើន​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៌​នេសាទ ។ មន្ត្រីជលផលក៌​បាន​ធ្វើ​ការបង្ក្រាប​បទល្មើស​នេសាទ ដោយ​ប្រើ​ឧបករណ៌​ខុស​ច្បាប់ហាម​ឃាត់​របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ចំនួន​២៨​ករណី ។​
​លោក នេន ចំរើន បានបញ្ជាក់​ថា ផល​ត្រី​សម្បូរ​អាស្រ័យ​ដោយ​មាន​ការចូលរួម​កា​រ​ពារ អភិរក្ស​របស់​ប្រជា​នេសាទ​សហគមន៌ ជាពិសេស​ការការពារ​ព្រៃកោងកាង ដែលជា ជម្រក​មច្ចា​ជាតិ​ពង កូន ព្រោះ​ព្រៃកោងកាង​ជា​ព្រៃ​ដ៌​សំខាន់​ក្នុង​ការផ្តល់​នូវ​ទិន្នផល​ត្រី​ឲ្យ​សម្បូរ​ឡើង ប្រសិនបើ​យើង​នាំ​គ្នា​កាប់​បំផ្លាញ​ព្រៃកោងកាង​យក​ដី​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន មច្ចា​ជាតិ​ត្រូវបាត់​បង់ជាក់​ជាមិនខាន​ផងដែរ ។ រដ្ឋបាល​ជលផល​បានេ​ធ្វើ​ការផ្សព្វផ្សាយដ​ល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៌​នេសាទ​ទាំងអស់​ចូលរួម​ថែរក្សា​ការពារ​ព្រៃកោងកាង និង​ចូលរួម​ដាំ​កូន​កោង​កាង​ដែលជា​ជម្រក​ត្រី​ពង កូន ហើយក៌​បាន​សហការ​ជាមួយ​អាជ្ញាធ​រ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ធ្វើ​ការដាំដុះ​កូន​កោង​កាង​បាន​ចំនួន​១១.៥០០​ដើម នៅក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ព្រមទាំង​បាន​បណ្តុះ​កូន​កោង​កាង​បាន​ចំនួន ១៩.០០០​ដើម​បន្ថែមទៀត​សម្រាប់​ដាំ​បន្ត​នៅ​ពេល​ខាងមុខ ។ ព្រោះ​ព្រៃកោងកាង​វា​មាន​សារសំខាន់​ណាស់ បើ​យើង​ធ្វើ​ការដាំដុះ​បាន​ច្រើន ផល​ត្រី​នឹង​សម្បូរ​កាន់តែ​ច្រើនឡើង​ផងដែរ ព្រោះ​ត្រី និង​បង្គារ​វា​ពង​កូន​នៅ​ក្រោម​ដើម​កោង​កាង ហើយ​នៅ​ពេល​វា​ធំធាត់​ពួកវា​នឹង​ចេញទៅ​រកស៊ី​នៅ​ខាងក្រៅ ប្រជា​នេសាទ​ក្នុង​សហគមន៌​ពួកគាត់​អាច​ចេញ​ទៅ​នេសាទ​បាន​ផល​ត្រី​ច្រើន ។ ក្រៅពី​ផលប្រយោជន៌​នៃ​ព្រៃកោងកា​ង រដ្ឋបាល​ជលផល​បាន​រៀបចំ​ធ្វើ​ប្រអប់​សិប្ប​និមិត្ត​ចំនួន ១០​ប្រអប់​បន្ថែមទៀត ដើម្បី​យក​ទៅ​ទម្លាក់​នៅក្នុង​តំបន់​អភិរក្ស​ក្នុង​សហគមន៌​នេសាទ ។
​លោក នេន ចំរើន បានឲ្យ​ដឹង​បន្ថែមទៀតថា ក្រសួង​បាន​ចេញ​លិខិត​ឲ្យ​រដ្ឋបាល​ជលផល​កំពង់​សោម​ប្រមូល​ថ្លៃឈ្នូល​ពី​ដែន​នេសាទ​កាលពី​ចុងខែ​សីហា ហើយ​រដ្ឋបាល​ជលផល​បាន​ធ្វើ​ការផ្សព្វផ្សាយ​ទៅដល់​ប្រជា​នេសាទ​ក្នុង​ខេត្ត​ព្រះសីហនុ ចូលរួម​បង់ថ្លៃ​ឈ្នូល​ដែន​នេសាទ​ឲ្យបាន​គ្រប់ៗ​គ្នា រហូតមកដល់​ចុង​ខែ​កញ្ញា​នេះ ប្រជា​នេសាទ​បាន​ចូល​មក​បង់ថ្លៃ​ឈ្នួល​ដែន​នេសាទ​បាន​ចំនួន ៨.៤៣៧.៥០០​រៀល ។ លោកក៌​សូម​អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំងអស់ អញ្ជើញ​រួសរាន់​មក​បង់ថ្លៃ​ឈ្នួល​ដែន​នេសាទ​ឲ្យបាន​រួសរាន់ ព្រោះ​ប្រសិន​មិន​បាន​មក​បង់ថ្លៃ​ដែន​នេសាទ​នោះទេ រដ្ឋបាល​ជលផល​នឹង​ធ្វើ​ការផាកពិន័យ​ទៅតាម​ផ្លូវច្បាប់ ។
​នៅ​ខេត្ត​ព្រះសីហនុ មាន​ទូក​នេសាទ​ចំនួន ១.៥៤០​គ្រឿង ក្នុងនោះ​ទូក​ដែល​មាន​កម្លាំង​ម៉ាស៊ីន​ក្រោម ៣៣​សេះ ចំនួន​១.២៥១​គ្រឿង និង​ទួក​ដែល​មាន​កម្លាំង​ម៉ាស៊ីន​លើសពី ៣៣​សេះ​មាន​ចំនួន​២៨៩​គ្រឿង ៕
​ ​Fish

មតិយោបល់