ព័ត៌មានជាតិ

អាជ្ញាធរ​ស្រុក​ព្រៃឈរ​ដោះស្រាយ​ការជ្រើសរើស​មេភូមិ​កេះ តម្រូវ​តាម​ការចង់បាន​របស់​ប្រជាពលរដ្ឋ​

​កំពង់ចាម​៖ នៅ​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤​នេះ នៅ​សាលា​ដំណាក់​កណ្តាល​ភូមិ​កេះ​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម លោក​អភិបាលស្រុក​ព្រៃឈរ​ចុះមក​ដោះស្រាយ ជ្រើសរើស​មេភូមិ​កេះ ទៅ​តាម​ការស្នើរ​សុំ​របស់​ប្រជាពលរដ្ឋ ជា​មនុស្ស​មាន​បុគ្គលិកលក្ខណៈ​សម្បត្តិ​ពេញលេញ ប្រកបដោយ​សមត្ថភាព​ពិតប្រាកដ ដើម្បី​ជួយ​បំរើ​ការងារ​ភូមិ​ឲ្យ​ប្រសើរឡើង ។ គឺ​ធ្វើឡើង​ទៅ​តាម​និតិ​វិធី​ការជ្រើសរើស​មេភូមិ ប្រសូត្រ​ចេញពី​ការបោះឆ្នោត​របស់​ក្រុមប្រឹក្សាឃុំ ពិតប្រាកដ ។​

​ ​លោក ទេព រា​មុន្នី អភិបាលស្រុក​ប្រៃ​ឈរ​បាន​មានប្រសាសន៍ថា ការអញ្ជើញ​មក​ថ្ងៃនេះ បន្ទាប់​ពី​ការសន្យា​នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៤ ដែល​បាន​ជួបជុំ​ប្រជាពលរដ្ឋ​នៅ​សាលាស្រុក​ព្រៃឈរ ដែល​មាន​ការស្នើសុំ​ឲ្យ​អាជ្ញាធរ​ស្រុក​មាន​កិច្ច​អន្តរាគមន៍ ជួយ​ជ្រើសរើស​មេភូមិ​កេះ​ថ្មី តម្រូវ​ទៅ​តាម​ចិត្ត​របស់​ពួកគាត់ ។​
​ ​លោក អភិបាល​បាន​បញ្ជាក់ទៀតថា ការជ្រើសរើស​មេភូមិ​កេះ​ថ្មី គឺ​ធ្វើឡើង​ទៅ​តាម​និតិ​វិធី របស់​ក្រុមប្រឹក្សា​ឃុំ ដែល​មាន​សមាសភាព​៩​រូប មក​ពី​បក្ស​នយោបាយ​ចំនួន​៣ ហើយ​មេភូមិ​កេះ​ថ្មី​នេះ គឺ​សមាសភាព​សមាជិក​របស់​គណៈបក្ស​ទាំង​៣ បញ្ជូលគ្នា​រួច​ធ្វើ​ការបោះឆ្នោត របស់​ក្រុមប្រឹក្សា​ឃុំ​តែម្តង ។

​ ​ហើយ​លោក​បាន​បញ្ជាក់ទៀតថា មេភូមិ​កេះ​ថ្មី មិនមែន​ជា​អនុប្រធាន​ភូមិ​ចាស់ ឬក៏​ជា​សមាជិក​ភូមិ​ចាស់ ហើយក៏​មិន​មែន​ឈ្មោះ ស៊ិន ហឿន នោះដែរ គឺ​ថ្មី​ផ្តើមចេញ​មកពី​ការបោះឆ្នោត​របស់​ក្រុមប្រឹក្សាឃុំ សុទ្ធសាធ​ហើយ​ប្រជាពលរដ្ឋ​អាច​ទទួលយកបាន ។ ហើយ​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៤ ខាងមុខ យើង​ប្រកាស​មេភូមិ​ថ្មី​នេះ​ជា​ផ្លូវការ ៕
2014-10-01_204041

មតិយោបល់