ព័ត៌មានជាតិ

អុជ​ធូប​ថ្ងៃសីល​ជូន​គ្រូ​ឃើញ​លំអង​ផេះ​ធូប​ពត់​ចូលគ្នា​ជា​រង្វង់​បេះដូង​មាស​និង​ប្រាក់​​ជា​ប្រផ្នូល​ល្អ​នៃ​អាពាហ៍ពិពាហ៍​ស្វា​ម៉ី​ភរិយា​មួយគូរ​

​កំពង់ឆ្នាំង​៖​ស្វាមីភរិយា​មួយគូរ​ដែល​ទើប​និង​រៀប​អាពាហ៍ពិពាហ៍​ថ្មី​ថ្មោង មានការ​ភ្ញាក់ផ្អើ​​ល​និង​សប្បាយ​រីករាយ​យ៉ាងខ្លាំង ដែល​កាលពី​ក្នុង​ថ្ងៃសីល​មុន​នេះ​ពួកគាត់​បាន​ដាក់​ផ្លែឈើ​និង​អុជ​ធូប​ជូន​គ្រូបាធ្យាយ​ក៏​ស្រាប់តែ​ឃើញ លំអង​ផេះ​ធូប​របស់​គាត់​បាន​ពត់​ពែ​ន​​គ្នា​ក្លាយជា​រូប​បេះដូង​ពណ៌​មាស​និង​ប្រាក់ អាច​ជា​ប្រផ្នូល​ដ៏​ល្អ​សំរាប់​ជីវិត​អាពាហ៍ពិពាហ៍​​ថ្មោងថ្មី​របស់​ពួកគាត់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ភូមិ​ត្រពាំង​ចិក​សារ សង្កាត់​​កំពង់ឆ្នាំង ក្រុក​កំពង់ឆ្នាំង​។​
2014-10-02_132822
​ ​លោក សុខ មង្គល​ឬ​ទ្ធី អាយុ​៣៥​ឆ្នាំ និង​ភរិយា អ្នកស្រី ហង្ស សុទ្ធា​វី អាយុ​២៧​ឆ្នាំ​​រស់នៅ​ក្នុងភូមិ សង្កាត់​ខាងលើបានអោយដឹងថា​៖​ពួកគាត់​បាន​រៀប​អាពាហ៍ពិពាហ៍​ជាង​៣​ខែ​មក​ហើយ ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួកគាត់​មាន​សុភមង្គល​និង​សេចក្តីសុខ​ណាស់​ព្រោះ​ស្វាមី​និង​ភរិយា​គាត់​ចេះ​យោគយល់​និង​អធ្យាស្រ័យ​គ្នា​។​

​ ​រឿង​ដែល​ពួក​គាត់​កាន់តែ​មាន​សេចក្តីរំភើប​រីករាយ​ខ្លាំង​ថែម​ទៀត​នេះ គឺ​កាល​ពី​ល្ងា​ច​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ ជា​ថ្ងៃសីល ភរិយា​របស់​គាត់​បាន​រៀបចំ​ដាក់​ផ្លែឈើ​និង​​ធុជ​ធូប​ជូន​គ្រូបាធ្យាយ​ជាធម្មតា​រៀង​រាល់​សីល ប៉ុន្តែ​ពេល​នេះ​លំអង​ផេះ​ធូប​បាន​ពត់​ពែន​ក្លាយទៅជា​រូប​បេះដូង​ពណ៌​មាស​និង​ប្រាក់​ដែល​ពីមុនមក​មិន​ដែល​ឃើញ​ឡើយ​។​ពួក​​គាត់​យល់ថា រូប​បេះដូង​នេះ​ពណ៌​មាស​និង​ប្រាក់​នេះ គឺជា​ប្រផ្នូល​ដ៏​ល្អ​នៃ​ជីវិត​អាពាហ៍​ពិ​​ពាហ៍​ថ្មោងថ្មី​របស់​ពួកគាត់ ដែល​ពួកគាត់​មាន​សេចក្តីរំភើប​រីករាយ​ខ្លាំង​ណាស់​និង​គិត​ថា​
​ត្រូវ​តែ​រក្សា​ជីវិត​អាពាហ៍ពិពាហ៍​ប្តី​និង​ប្រពន្ធ​អោយ​មាន​សុភមង្គល​ដល់​ចាស់​រៀងៗ​ខ្លួន​។​

​ ​ចំណងអាពាហ៍ពិពាហ៍​នៃ​គ្រួសារ​និមួយៗ​គឺជា​ការកសាង​សុភមង្គល និង​សេចក្តីសុខ​​អោយ​គ្នា​ទៅវិញទៅមក​រវាង​ប្តី​និង​ប្រពន្ធ​នេះ​គឺ​ត្រូវតែ​យល់ចិត្ត​គ្នា ចេះ​អធ្យាស្រ័យ​អោយ​គ្នា នេះ​អត់ធ្មត់​ពេល​មាន​រឿង​វិវាទ​នៅក្នុង​គ្រួសារ​។​ឪពុក​ម្តាយ​គ្រប់រូប និង​លោកតា លោកយាយ​គ្រប់​ក្រុមគ្រួសារ​ធ្លាប់​ទូន្មាន​ប្រៀនប្រដៅ​កូនចៅ​ថា​៖​ពេល​ប្តី​ប្រពន្ធ​មាន​កូន​មាន​ចៅ និង​អាច​មាន​រឿង​រកាំរកូស​ក្នុង​គ្រួសារ​ជៀស​មិន​រួច​ឡើយ ដូចជា​កុំ​នាំ​ភ្លើង​ក្រៅ​ចូលក្នុង និង​កុំ​នាំ​ភ្លើង​ពី​ក្នុង​ទៅ​ក្រៅ​។​ក្នុងពេល​មាន​ទំនាស់​នៅក្នុង​គ្រួសារ ប្តី​ឬ​ប្រពន្ធ​ត្រូវ​តែ​ចេះ​ខន្តី​និង​អត់ធ្មត់​អោយបាន បើ​មួយ​ខឹង​មួយ​ត្រូវ​ខំអត់ គឺ​បើ​មួយ​ជា​ភ្លើង​គឺ​មួយ​ត្រូវ​តែ​ធ្វើ​ជា​ទឹក​ទើប​បាន​សុខ ប៉ុន្តែ​បើ​មួយ​ជា​ភ្លើង​មួយ​ជា​សាំង​នោះ​ក្រុម​គ្រួសារ កូនចៅ​ពិតជា​បែកបាក់​គ្នា​និង​គ្មាន​អនាគត​ល្អ​ឡើយ​៕

មតិយោបល់