ព័ត៌មានជាតិ

​ល្បិចថ្មី​! ទម្លាក់​មាស​ក្លែងក្លាយ​ហើយ​ឆបោក​យក​ខ្សែ​ក​មាស ចិញ្ចៀន ចុងក្រោយជាប់ខ្នោះ!

​បាត់ដំបងៈ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​ ឃាត់ខ្លួននិងបញ្ជូន​​​​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ចាត់ការ​បន្ត ពាក់ព័ន្ធនឹងករណី​ទម្លាក់​មាស​ក្លែងក្លាយ ហើយ​ឆបោក​យក​ខ្សែ​ក​មាស ចិញ្ចៀន ពី​ជន​រង​គ្រោះ។

ជនសង្ស័យ​ឈ្មោះ សុខ រី ភេទ​ស្រី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង មុខរបរ​ជា​កម្មករ នៅ​ខារ៉ាអូខេ​កោះ​តៃវ៉ាន់ (​ក្រុង​បាត់ដំបង​) ។

សម្ភារៈ​បាត់បង់៖ ​ខ្សែ​ក​មាស​១​ខ្សែ ចិញ្ចៀនមាស​១​វង់ សរុប​ជា​លុយ​ចំនួន​៧០០០,០០០​រៀល (​ប្រាំពីរ​លាន​រៀល​) ។ ចំណែក​បក្ខពួក​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ក្នុង​នោះ​ដែរ សមត្ថកិច្ច​នៅ​ទីនោះ ឆែកឆេរ​ត្រួតពិនិត្យ​ដកហូត​បាន​លុយ​ខ្មែរ ១៦០០,០០០​រៀល លុយ​ដុល្លារ​ចំនួន​៦០០​ដុល្លារ ទូរស័ព្ទ​២​គ្រឿង ខ្សែ​ក្រ​ឡៃ​២​ខ្សែ៕

មតិយោបល់