កំពង់ធំ៖រថយន្តបុកស័កធ្វើសកម្មភាព ដឹកជញ្ជូនឈើយ៉ាងរំភើយ ដោយមិនរំខានដល់សមត្ថកិច្ចមេព្រៃ ផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ ជាហេតុធ្វើឲ្យមានមហាជនទូទៅ សង្ស័យថា លោក សៅ វណ្ណី នាយផ្នែកសណ្តាន់ មកកាន់តំណែងជានាយផ្នែកនេះ គ្រាន់តែជាការមកប្រមូលលាភស្ការៈ ដោយមិនខ្វល់ពីការបង្ក្រាបបទល្មើសព្រៃឈើនោះឡើយ។
ជាក់ស្តែងថយន្តកូរ៉េ និងរថយន្តបុកស័រ បានធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រណិត ចេញពីភូមិស្រែព្រី ភូមិ ពង្រោង ឃុំសុខចិត្ត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ចាប់ពី៨ទៅ ១០ គ្រឿងក្នុងមួយយប់ ដែលត្រូវបានគេដឹងថា ជាឈើធ្នង់ ឈើបេង និងឈើលេខ២ ក្នុងនោះត្រូវបានគេស្គាល់ឈ្មោះ អាង និងឈ្មោះ ចែល័ក្ខ និងឈ្មោះ ចែអេង , និងលោក ហួន , អាតា ,ក្រុមទាំងនេះរស់នៅឃុំក្រយាដងក្តា ចំណែកចែហួងហ៊ុនជាមួយ,ប្អូនឈ្មោះហៀក និងបងឡូត ជាអ្នកចេញមុខរត់ការ ចែញ៉ឹបដឹកនិងរថយន្តកូរ៉េ ៥តោនប្តីជាអ្នកធ្វើការ ដើរ យកលុយពីបទល្មើស ប្រពន្ឋអ្នកដឹកឈើ និងកូនឈ្មោះ គ័រ ដឹករថយន្ត២តោនកន្លះ , និងលោក ចាប, ជាសុទ្ធតែថៅកែឈើដុះស្លែរដឹក ប្រចាំផ្លូវកំពប់អំបិល ។
តែទោះជាមានការដឹកឈើជាហូរហែរបែបនេះក្តី ក៏សមត្ថកិច្ចមេព្រៃនៅតែពុំមានការភ្ញាក់រលឹក និងមានឆន្ទះ ក្នុងការបង្ក្រាបនោះឡើយ ទោះជាមានការទូរស័ព្ទ ពីសំណាក់ប្រជាពលរដ្ឋ បានផ្តល់ពត៌មានអោយស្តីពីការ ធ្វើសកម្មភាពដឹកជញ្ជូនឈើដែក កំពុងតែកើតឡើង លោកមេព្រៃតែងតែដោះសារថា នៅឯខេត្ត នៅភ្នំពេញ អត់មានកំលាំង ឬទៅរកអត់ឃើញ ការលើកឡើងបែបនេះ ត្រូវបានគេដឹងថា ជាការអះអាងដោះសារតែប៉ុណ្ណោះ។
ប្រភពពត៌មានច្បាស់ការបាន ឲ្យដឹងថា ឈ្មួញឈើដែលអាចដឹកបានជារៀងរាល់យប់នេះ ភាគច្រើនមានការ អាងខ្នងជាសមត្ថកិច្ចប៉េអ៊ឹម និងទាហាន ជាអ្នករត់ការដឹកឈើដោយគ្មានខ្លាចញញើតច្បាប់សូម្បីតែបន្តិច ទង្វើទាំងនេះក៏ដោយសារតែ បានការធូរលុង ពីសំណាក់លោកមេព្រៃផងដែរ ទើបឈើប្រណិតអាច ចរាចរណ៍ ចេញរួចពីស្រុកសណ្តាន់បាន មិនខុសពីពាក្យចាស់លោកថា ត្រីងៀតឆ្លៀតពង ។
ប្រជាពលរដ្ឋ ជាច្រើននាក់ មានកោតសរសើរចំពោះមេព្រៃ និងសមត្ថកិច្ចដែលដាក់កុត្រូវចាំប្រមូលលុយពី បទល្មើសថា ចេះសហការចែកលាភស្ការៈគ្នាបានល្អ ដែលមិនខ្វល់ពីការវិនាសរលាយហិនហោចព្រៃឈើ បើកដៃឲ្យឈ្មួញដឹកជញ្ជូនគ្មានឆន្ទះបង្ក្រាប ក្នុងនោះដែរប្រជាពលរដ្ឋ បានសំណូមពរឲ្យ រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ ព្រមទាំងលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ សូមមេត្តាជួយគិតគូរពីផលប៉ះពាល់ និងបាត់បង់ព្រៃឈើ ដោយសារតែការកាប់ រុករាន្ទព្រៃឈើ និងការដឹកជញ្ជូនដោយគ្មានច្បាប់អនុញ្ញាតិ៕
មតិយោបល់