ព័ត៌មានជាតិ

សង្ស័យ​កូនប្រុស​ធម៌​វ៉ៃ​សម្លាប់​ម្តាយធម៌ ដើម្បី​ប្លន់​យក​ប្រាក់​ដែល​កូន​ផ្ញើរ​មកពី​ប្រទេស​ថៃ ប្រាក់​លក់​ដីស្រែ​​តែ​សមត្ថកិច្ច​ថា អ្នក​ទាំង​២​ជា​ប្តី​និង​ប្រពន្ឋ​

កំពង់ឆ្នាំង​៖​ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់ និង​បាន​ស្លាប់​ក្រោយ​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ខេត្ត ដែល​ជំ​ហ៊ាន​ដំបូង​មន្ត្រីនគរបាល​បាន​សន្និដ្ឋានថាៈ សង្ស័យ​ជា​អំពើ​ប្លន់​យកប្រាក់ ដែល​កូន​ស្ត្រី​រងគ្រោះ ផ្ញើរ​ពី​ថៃ​មក​អោយ​ម្តាយ​។​ហេតុ​ការណ៏ បាន កើតឡើង​ការ​ពី​វ​លា​ម៉ោង ២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី ០១ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ជើង ភ្នំ​ត្រពាំង​មាស ស្ថិតក្នុង ភូមិ​ត្រពាំង​មាស ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ។

​ ​លោក ជាង សុ​វណ្ណា​រិ​ទ្ឋ អធិការ​ស្រុក​បរិបូណ៏ បាន​និយាយថា​៖​ស្ត្រី​រងគ្រោះ​រូប​នោះ​មានឈ្មោះ​​វ៉ាន់ យៀង អាយុ​៥៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅក្នុង ភូមិ​ស្នោ ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៏ ។​ស្ត្រី​រូប​នោះ មាន កូន​៦​នាក់​ប្រុស​៣​ស្រី​៣ ប៉ុន្តែ​កូន​បាន​បែក​មានប្តី​ប្រពន្ឋ​អស់ហើយ និង​ខ្លះ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ។​សព្វ​​ថ្ងៃ​រស់នៅ​ជាមួយ​កូនប្រុស​ចិញ្ចឹម​ម្នាក់​ឈ្មោះ​រ៉ា អាយុ​២១​ឆ្នាំ ។ ស្ត្រី​រូប​នោះ​និង​កូនចិញ្ចឹម​បាន ទៅ​វ៉ៃ​ថ្ម ភ្នំ លក់​យក​ប្រាក់ ជាមួយ​កូនចិញ្ចឹម នៅ​ស្រុក​កំពង់លែង ។​លោក​មិន​បានដឹងថា​រឿងហេតុ​កើតឡើង​របៀប​ណា​នោះ​ទេ ព្រោះ​វា​បាន​កើតឡើង​នៅ​ស្រុក​កំពង់លែង ។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី ០២ ខែតុលា ឆ្នាំ ២០១៤​នេះ មន្ត្រីនគរបាល​បច្ចេក​ទេស​បាន​ទៅពិនិត្យ​សព ស្ត្រី​រងគ្រោះ​នៅ​លំនៅដ្ឋាន បានឃើញ មាន​ស្នាម​មុត​ជ្រៅ នៅក្រោម​ត្រចៀក ដែល​ពេទ្យ​បាន​ដេរ​៣​ថ្នេរ និង​មាន​ស្នាម​បាក់​ឆ្អឹងជំនី​ចំនួន​២ ដែល​បាន​សង្ស័យ ថា ជា​អំពើ វ៉ៃ​ប្លន់ យកប្រាក់​។

​ ​បើ​តាម​ប្រភព​ពី​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ បាន​និយាយថា ស្ត្រី​រូបនោះ​បាន​ទៅ​វ៉ៃ​ថ្មភ្នំ​លក់​នៅ​ស្រុក​​កំពង់លែង ជាមួយ​កូនចិញ្ចឹម ។ នៅ​ថ្ងៃ​ទី​៣០​ខែ​កញ្ញា ស្ត្រី​រូបនោះ​បាន​ត្រឡប់មកផ្ទះ ហើយ​បាន​ទៅ​ដាក់​​បញ្ចាំ​ដីស្រែ​យក​ប្រាក់​សង​គេ ។​និង​ក្នុង​ថ្ងៃ​ដដែល​នេះដែរ កូន​របស់​គាត់​នៅ​ប្រទេស​ថៃ​បាន ផ្ញើ​ប្រាក់​មក​​អោយ​គាត់​ចំនួន​៥០​ម៉ឺន​រៀល​ផងដែរ ។ បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃទី ០១​ខែតុលា គាត់​បាន​ត្រឡប់​ទៅ​វ៉ៃ​ថ្មភ្នំ​​នៅ​ស្រុក​កំពង់លែង​វិញ ជាមួយ​កូន​ប្រុស​ចិញ្ចឹម ស្រាប់តែ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះដែរ បាន​ឮ​ដំណឹង​ថា​
​គាត់​ត្រូវ​គេ​វ៉ៃ​បណ្តាលអោយ​របួស និង​បាន​ស្លាប់​ពេល​ដឹក​ទៅ​មន្ទីរពេទ្យ ។​
​ ​ប្រភព​ដដែល​បាន​បន្តថាៈ ក្នុង​គ្រា​នោះ​ដែរ ក្រុមគ្រួសារ​បាន​ទូរ​សព្ទ័​ទៅ​កូន​ប្រុស​ចិញ្ចឹម​នោះ​អោយ​​មក​ជួយ​មើល​ម្តាយ​ពី​ដំបូង​បាន​លើក​ទូរ​សព្ទ័​តែ​ប្រាប់ថា​មិន​បាន​មក​ទេ លុះ​ក្រោយមក​បាន​បិទ​ទូរ​សព្ទ័​​ហើយ​បាន​បាត់​ខ្លួន​តែម្តង ។

​ ​លោក ប៉ាល់ ជឿន អធិការ​ស្រុក​កំពង់​លែង​បាន​និយាយថាៈ​ក្នុងពេល​កើតហេតុ​ភ្លាមៗ គឺ​គ្មាន​​នរណា​រាយ​ការណ៏​មក​សមត្ថកិច្ច​ទេ តាំង​ពី​របួស​ដឹក​ទៅ​មណ្ឌល​សុខភាព​ស្រុក និង​ដល់​មន្ទីរ​ខេត្ត លុះ​ដល់​ស្លាប់​ហើយ​ទើប​គាត់​ដឹង ។ តាម​ដែល​គាត់​ស្រាវជ្រាវ​បានដឹង​ថាៈ​ស្ត្រី​រូបនោះ​បាន​រងរបួស​នៅ ប្រហែល​ម៉ោង​ជាង​២​រសៀល ថ្ងៃទី​០១ ខែតុលា ហើយ​បាន​ដឹក​មក​មណ្ឌល​សុខភាព​ស្រុក ដើម្បី​សង្គ្រោះ តែ​ដោយ​របួស​ធ្ងន់​ពេក ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ទៀត តែ​បាន​ស្លាប់​តាម​ផ្លូវ ចំណែក​កូនចិញ្ចឹម​នោះ បាន​គេចខ្លួន​មិន​ដឹង​ទៅ​ណា​ទេ ។ កូន​ច​ញ្ចឹម​នេះ​ជា​មនុស្ស​គ្មាន​ទីលំនៅ​ពិតប្រាកដ​នោះទេ​។ នៅ​កន្លែង កើតហេតុ​សមត្ថកិច្ច បាន​រកឃើញ​ដំបង​មួយ​កំណាត់ និង​ដែក​ថ្នាំ​អំពៅ​១​កំណាត់ ៕
​ ​លោក ឈឺ​ន សុធី មន្ត្រីនគរបាល​ព្រហ្ម​ទណ្ឌ័​កំរិតធ្ងន់​ដែល​បាន​ចុះទៅ​ពិនិត្យ​កន្លែ​ង​កើតហេតុ បាន​និយាយថាៈ ជនសង្ស័យ​ជា​កូន​ធ​ម៏ ឈ្មោះ​ចិន រ៉ា អាយុ​២១​ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្នុង ឃុំ​ស្វាយ​រំ​ពារ ស្រុក​កំពង់លែង ពេលនេះ​បាន​គេចខ្លួន​បាត់​ហើយ ។ ចំពោះ​រឿង​កូនចិញ្ចឹម​ឬ​កូន​ធ​ម៏​ស្អី​នោះ​គ្រាន់ តែ​ពាក្យ​ឡប់ឡែ​ខាងក្រៅ​ទេ តាមពិត​អ្នក​ទាំង​២​បាន​យកគ្នា​ជា​ប្តី​ប្រពន្ឋ​លួចលាក់​អស់​ជា​យូរ​ឆ្នាំ​មកហើយ តែ​ដោយ​ខ្លាច​អ្នកស្រុក​ថាអោយ និង​ខ្មាស់​គេ​ផង ទើប​ប្រាប់​គេ​ថា ជា​កូនចិញ្ចឹម​តែម្តងទៅ ដើម្បី​បញ្ចៀរ​មាត់​អ្នកភូមិ អ្នកស្រុក​តែប៉ុណ្ណោះ ៕

Kill

មតិយោបល់