ព័ត៌មានជាតិ

អុញនោះ! រថយន្ត Luxus 470 មួយគ្រឿង ត្រូវបុគ្គល២រូបអះអាងថា ជាម្ចាស់រៀងៗខ្លួន

សៀមរាបៈ ដោយអនុវត្តតាមដីកា របស់សាលាដំបូងខេត្តសៀមរាប បានដកហូតរថយន្ត Luxus 470 ១គ្រឿង ពណ៌ស្លែ ស៊េរី១៩៩៨ ទៅរក្សាទុកនៅតុលាការខេត្តជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយតាមផ្លូវច្បាប់ នៅវេលាម៉ោង ៨និង១០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះលក់ទូរស័ព្ទឈ្មោះ លាង ហៃ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង /ខេត្តសៀមរាប អនុវត្តដឹកនាំដោយលោក ឡុង សារ៉ាត់ អជ្ញាសាលាអមតុលាការខេត្តសៀមរាប។

ក្រោយទទួលពាក្យបណ្តឹងរបស់ម្ចាស់ដើមដែលអះអាងថា បានជួលរថយន្តឲ្យគេ ។

សូមបញ្ជាក់៖ ករណីខាងលើនេះ ដោយរថយន្តតែមួយមានម្ចាស់ ២នាក់ អះអាងថា ជាម្ចាស់រៀងៗខ្លួន និងមានឯកសារគ្រប់គ្រាន់ដូចៗគ្នា ៕

មតិយោបល់