ព័ត៌មានជាតិ

អភិបាលខេត្ត​ត្រៀម​និង​បើក​ច្រក​មួយ​កន្លែង​បន្ថែមទៀត​នៅ​ព្រំដែន​

​ខេត្ត​ឧត្តរមានជ័យ​៖​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ លោក ស ថា​វី អភិបាលខេត្ត បាន​និយាយថា នៅ​ព្រំដែន​ក្នុង​ភូមិសាស្ត្រ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ឈម​និង​ស្រុក​ភូ​ស៊ី​ង ខេត្ត​ស៊ីសាកេត (​ថៃ​)​ត្រៀម​និង​បើក​ច្រក​មួយ​បន្ថែម​ទៀត​នៅ​ព្រំដែន​(​ច្រក​ជប់​រុន​)​ពេល​ឆាប់ៗ​ខាងមុខ ។​

​ការលើកឡើង​បែប​នេះ​ក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាលរង​ខេត្ត​ឧត្តរមានជ័យ​មួយរូ​បបន្ថែមទៀត កាលពី​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៤ នៅ​សាលាខេត្ត ក្រោម​អធិបតី​លោក លូ រ៉ា​មីន អនុរដ្ឋលេខាធិការ​តំណាង​ឯកឧត្តម ស ខេង ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ។​

​លោក​បន្ត​ទៀត​ថា នៅ​ខេត្ត​ឧត្តរមានជ័យ​ជា​ខេត្ត​មួយ​មាន​បណ្តោយ​ជាប់​ព្រំដែន​ជាមួយ​ខេត្ត​៣​ក្នុង​ប្រទេស​ថៃ មាន​ខេត្ត​ស៊ីសាកេត ខេត្ត​សូ​រិន្ទ និង​ខេត្ត​បូរី​រាំ ។​កន្លងមក​ខេត្ត​ឧត្តរមានជ័យ​មាន​កា​រ​ទំនាក់ទំនង​និង​បាន​ឯកភាព​ពី​រដ្ឋាភិបាល​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ បាន​បើក​ច្រក​បាន​ចំនួន​៣​មក​ហើយ​នៅ​ព្រំដែន​ជា​ផ្លូវការ គឺ​ច្រក​ជប់​គគី ឃុំ​គោក​មន ស្រុក​បន្ទាយ​អម្ពិល ច្រក​អូរ​ស្មាច់​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង និង​ច្រក​ជាំ​ស្រ​ងាំ ឃុំ​ត្រពាំងប្រិយ ស្រុក​អន្លង់វែង ។​ច្រក​ទាំង​៣​នេះ ឈម​ខេត្ត​បូរី​រាំ និង​ខេត្ត​ស៊ីសាកេត ។​

​ដោយឡែក​សម្រាប់​ច្រក​ដែល​ត្រៀម​និង​បើក​ពេលខាងមុខ​បន្ថែមទៀត គឺ​ច្រក​ជប់​រុន ក្នុង​ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ឈម​និង​ខេត្ត​មួយ​ទៀត​របស់​ថៃ គឺ​ខេត្ត​ស៊ីសាកេត​៕​
2014-10-02_210530

មតិយោបល់