ព័ត៌មានជាតិ

អ្នក​ចែកចាយ​ថ្នាំញៀន​២​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

​កំពង់ឆ្នាំង​៖ ជនសង្ស័យ​ចែកចាយ​ថ្នាំញៀន​ចំនួន​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​រ​បាល ស្រុក​កំពង់​ត្រ​ឡា ច​ចាប់ខ្លួនបាន​នៅក្នុង​លំនៅដ្ឋាន នៅពេល​ដែល​អ្នកប្រើប្រាស់​ថ្នាំញៀន​៣​នាក់ ដែរ​សមត្ថកិច្ច​ចាប់ខ្លួនបាន​​ឆ្លើយថា ពួកគេ​ជា​អ្នក​លក់​ថ្នាំ​ញៀន​អោយ​។ ការបង្ក្រាប​អ្នក​ចែកចាយ​ថ្នាំ​ខាងលើ​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៤ ។​

​ ​លោក ហ៊ុន វាសនា អធិការនគរបាល​ស្រុក​កំពង់​ត្រឡាច​បាន​អោយដឹង​ថា​៖​ក្រោយពី​ចាប់​បាន មនុស្ស​ប្រុស​៣​នាក់​កំពុង​ប្រើប្រាស់​ថ្នាំញៀន និង​វត្ថុតាង​កាលពី​យប់​ថ្ងៃ​ទី​០១ ខែតុលា យក​មក​សួរ​ចម្លើ យ​មក ពួកគេ​បាន​សារភាពថា គេ​បាន​ទិញ​ថ្នាំញៀន​ទាំង​នោះ​ពី​ឈ្មោះ ឡៃ ឡុំ អាយុ​២៩​ឆ្នាំ ភេទ​ប្រុស រស់នៅ​ក្នុង​ភូមិ​ស្វាយ​ក្រោម ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច​និង​ឈ្មោះ ដាំ សូរិយា អាយុ​៣២​ឆ្នាំ ភេទ​ស្រី​
​រស់នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ក្នុងតម្លៃ​១​កញ្ចប់​តូច​៦​ម៉ឺន​រៀល​។​បន្ទាប់​មក​អ្នក​ចែក​
​ចាយ​ថ្នាំញៀន​ទាំ​២​នាក់​នោះ​ក៏​ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់ខ្លួនបាន​នៅ​ក្នុង​លំនៅដ្ឋាន​ពួកគេ​តែម្តង ។​

​ចំណែក​យុវជន​សង្ស័យ​ទាំង​៣​នាក់​ដែល​ជា​អ្នកប្រើប្រាស់​ថ្នាំញៀន​ដែល​បាន​ចាប់ខ្លួន​នោះ​មាន​៖ ១.​ឈ្មោះ សុខ កុ សល ហៅ​ក្លូ អាយុ​២១ ឆ្នាំ ២,​ឈ្មោះ អេង ម៉ាប់ អាយុ​២៥​ឆ្នាំ ទាំង​២​នាក់ មាន​ទីលំនៅ​ភូមិ​សែ​ប ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច និង​៣,​ឈ្មោះ យ៉​ក ឡា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​សូ​វង្ស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ។​
​ ​ជនសង្ស័យ​រូប​នោះ ទាំង​៥​នាក់ រួមជាមួយ​វត្ថុតាង ប្រដាប់​ប្រើប្រាស់​ថ្នាំញៀន និង​ថ្នាំញៀន​មួយ​
​កញ្ចប់ ព្រមទាំង​ម៉ូតូ​ជាម​ធ្យោយ​ធ្វើដំណើរ​ចំនួន​៤​គ្រឿង គឺ​៖១.​ម៉ា​កនិច​ពណ៌​លឿង ពាក់​ស្លាក​លេខ​កំពង់​
​ចាម​1I-0794 ២.​ម៉ាក​ស្កុប​ពី​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​កណ្តាល 1Q-4120 ៣.​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​
០៥​ពាក់​ស្លាក​លេខ​ពោធិសាត់ 1A-8514 ៤.​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AG-3321 ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក កំពង់ត្រឡាច​កសាង សំណុំរឿង​បញ្ជូន​មក​ស្នងដ្ឋាន​ការ​នគរ បាល ខេត្ត​កំពង់ឆ្នាំង​។

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​តុលា​នេះ សមត្ថកិច្ច​ការិយាល័យ​គ្រឿងញៀន​ខេត្ត បាន​កសាង​សំណុំរឿង បន្ថែម​តាម​និតិ​វិធី បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ បន្ត តាម​និតិ​វិធី​តុលាការ ៕
2014-10-03_204122

​ ​ ​ ​ ​

មតិយោបល់