ព័ត៌មានជាតិ

ជនប្រើសារធាតុញៀនលើសកម្រិតម្នាក់ លោតពីលើផ្ទះជួលជាន់ទី៣បណ្តាលឲ្យរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង១៧និង៤៥នាទីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ មានករណីមនុស្សប្រើប្រាស់នូវសារធាតុញៀន លើសកម្រិតម្នាក់ លោតពីលើផ្ទះជួលជាន់ទី៣ បណ្តាលរងរបួសធ្ងន់ ស្ថិតនៅក្រុមទី៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ស៊ឹម រ៉ាម៉ន ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុមទី៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ហៅរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យ ៕

មតិយោបល់