បន្ទាយមានជ័យ៖មាន់ងាប់ និងមាន់រស់ជាង២០តោនត្រូវបានគេដឹកជញ្ជូនចេញពីថៃ នៅពេលយប់ឆ្លងកាត់ច្រក
របៀងយកមកលក់ពេញលើផ្ទៃប្រទេសទុកចែកជូនប្រជាពលរដ្ឋទទួលទានគ្មានការព្រួយបារម្ភពីមន្ត្រីជំនាញនោះទេ ឯឈ្មួញនាំចូលបទល្មើសទាំងនោះត្រូវបានឃុបឃិតគ្នាជាមួយនិងមន្ត្រីប៉ូលិសការពារព្រំដែនគោកលេខ៨១៧ប្រចាំក្នុងស្រុកសំពៅលូន ជាប់និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យសព្វថ្ងៃនេះ ជាអ្នកឃុបឃិតជាមួយនិងជនបង្កខាងលើនោះ ។
សូមបញ្ជាក់ថា ក្នុងករណីដឹកជញ្ជូនមាន់ខូចគុណភាពរាប់ពាន់តោន ចេញពីប្រទេសថៃមកកម្ពុជានោះ គឺកើតមាននៅក្នុងម៉ោងប៉ុស្តិ៏គីឡូម៉ែតលេខ៩ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៩ ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រឈមជាមួយនិងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលបទល្មើសខាងលើនោះ ត្រូវបានគេរាយកាណ៏ថា ឈ្មួញនិងប៉ូលិសឃុបឃិតគ្នាយកមកចែកចាយតាមបណ្តាខេត្ត មួយចំនួនដូចជា ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តបាត់ដំបងនិងនៅរាជធានីភ្នំពេញ ហើយករណីខាងលើនោះ ក៏មានជាប់ពាក់ពន្ធជាមួយលោកផ្កាយ៣ម្នាក់ផងដែរ តែគេមិនបានបង្ហើបអោយដឹងថា លោកផ្កាយ៣នោះជាទាហ៊ានរឺប៉េអឹម និងជាប៉ូលិសនោះទេ ។
ប្រភពព័ត៏មានពីមហាជនដែលនៅក្បែរនោះ បានបង្ហើបអោយដឹងថា ជារៀងរាល់ថ្ងៃគេតែងតែឃើញរថយន្តយ៉ីឌុក ពណ័ស្លាទុំ គ្មានស្លាកលេខមកដឹកជញ្ជូនមាន់ ងាប់ច្រកការុងក្នុងមួយថ្ងៃៗមិនលើសពី២០តោនឡើងទៅនោះទេ ហើយក្នុងនោះក៏មានមាន់រស់បង្កប់ទៅជួយផងដែរ ប្រភពពីពលរដ្ឋដ៏ដែលបានបន្តទៀតថា ច្រករបៀងប៉ុស្តិ៏លេខ៩នោះ ជាកម្មសិទ្ធរបស់ឈ្មោះ ខេង ស្រ៊ុន ស្ថិតក្នុងអង្គភាពវរះសេនាតូចការពារព្រំដែនគោក៨១៧ ដែលមានមេវរះឈ្មោះស្រីសុខុន ជាអ្នកទទួលខុសត្រូវ ប្រចាំនៅស្រុកសំពៅលូន ខេត្តបាត់ដំបងតែម្តង ដោយ
ឡែក លោកខេង ស្រ៊ុនជានាយប៉ុស្តិ៏គីឡូម៉ែត្រលេខ៩ មិនបានលើកទូរស័ព្ទអ្នកយកព័ត៏មានរបស់យើងឡើយ បែរជាលោកអោយនាយរងប៉ុស្តិ៏ម្នាក់ឈ្មោះអ៊ូងខុន ជាអ្នកលើកទូរស័ព្ទជំនួសលោកទៅវិញ ដោយលោកខុនបានអះអាងថា រឿងមាន់ដែលនាំចូលរាល់ថ្ងៃនេះជាកម្មសិទ្ធរបស់លោកផ្កាយ៣ម្នាក់នៅភ្នំពេញតែមិនដឹងថា លោកនោះជាប៉ូលិស ប៉េអឹម រឺជាទាហ៊ានឡើយ លោកអ៊ួងខុន បានបន្តទៀតថា លោកទើបនិងមកបំពេញភារកិច្ចជារងប៉ុស្តិ៏នេះទើបបានចំនួន៣ថ្ងៃប៉ុណ្ណោះ ក្រៅពីនោះលោកមិនដឹងអីទេ ចំពោះលោក ស្រីសុខុន ជាមេបញ្ជាការវរះខាងលើនោះ ខាងអ្នកព័ត៌មានយើងព្យាយាមទាក់ទង់តាមទូរស័ព្ទជាច្រើនដងដែរ តែលោកមិនទទួលសោះ មិនដឹងជាមូលហេតុអ្វី ។
ទាក់ទិនិងការដឹកជញ្ជូនសាច់មាន់ខូចគុណភាពចេញពីព្រំដែនកម្ពុជាថៃនោះដែរ គេក៏បានសង្គេតឃើញក៏មានការនាំចូលនៅសាច់មាន់ងាប់ មាន់រស់ និងកូនមាន់តូចៗ ត្រូវបានគេដឹកយកមកតាមច្រករបៀងប៉ែកខាងត្បូងក្រុងប៉ោយប៉ែត នៅចំណុចអង្គភាពរវះសេនាតូចលេខ៨៩១រាល់យប់ រួមទាំងទំនិញខូចគុណភាពនិងបទល្មើសផ្សេងៗមួយចំនួនទៀតផង រហូតមកដល់ពេលនេះ ពុំឃើញអស់លោកណាមានវិធានកាទប់ស្កាត់នោះទេ៕
មតិយោបល់