ព័ត៌មានជាតិ

ជាងថតរូបម្នាក់ត្រូវអ្នកលក់ដូរយកកាំបិតចាក់បណ្ដាលឲ្យរបួស

ភ្នំពេញ: នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនាយកកូនកាំបិតចាក់បណ្តាលឲ្យរបួស ត្រង់ចំណុចផ្ទះលេខ១៤ ផ្លូវ១០៦ ភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សយ ឆាយ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៤ ផ្លូវ១០៦ ភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ស្រស់ ស៊ីណាត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប ស្នាក់នៅផ្ទះលេខ៤៩ ផ្លូវ១០៤ ភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (របួសលើចង្កេះឆ្វេង) ។

សម្ភារ:បន្សល់ទុក ៖ កូនកាំបិតរុញដងជ័រ ០១ដើម ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យកំពុងអង្គុយផឹកស្រាជាមួយគ្នា នៅចំណុចកើតហេតុ ក៍មានទំនាស់ពាក្យសម្តីគ្នា ជនសង្ស័យបានយកកូនកាំបិតចុងស្រួច ចាក់ជនរងគ្រោះត្រូវចំចង្កេះខាងឆ្វេងបណ្តាលឲ្យជនរងគ្រោះត្រូវរបួស រួចជនរងគ្រោះបានទៅពេទ្យ ។ បន្ទាប់មកសមត្ថកិច្ចបានទទួលព័ត៌មាន និងបានចុះដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យមកធ្វើការសាសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់