WSJ ៖ ក្រុមហ៊ុន Microsoft នៅថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា ក្រុមហ៊ុន Samsung Electronics Ltd បានចំណាយប្រាក់ប្រចាំឆ្នាំ ១ពាន់លានដុល្លារអាមេរិក ឲ្យខ្លួនក្នុងការប្រើប្រាស់បច្ចេកវិទ្យារបស់ Microsoft នៅក្នុងស្មាតហ្វូនរបស់ Samsung។
វាហាក់ដូចជារឿងភ្ញាក់ផ្អើលមួយ ព្រោះថា Samsung ប្រើប្រាស់ Android ដែលជាប្រព័ន្ធដំណើរការរបស់ Google សម្រាប់ស្មានហ្វូន និង Tablet ប៉ុន្តែម្ដេចត្រូវបង់លុយប្រចាំឆ្នាំដល់ Microsoft វិញ។ តាមពិត ក្រុមហ៊ុន Samsung បានប្រើប្រាស់នូវបច្ចេកវិទ្យារបស់ Microsoft ជាច្រើននៅលើស្មាតហ្វូនរបស់ខ្លួន បើទោះបីជាប្រើប្រាស់ប្រព័ន្ធដំណើរការ Android ក្ដី ប៉ុន្តែមិនអាចអត់បច្ចេកវិទ្យារបស់ Microsoft នោះទេ៕
មតិយោបល់