ព័ត៌មានជាតិ

ធ្លាយ​រឿង​អំពើពុករលួយ​នៅ​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ធំ​ប្រធាន​គណនេយ្យ​ទទួលបាន​ផលប្រយោជន៍​ច្រើន​

​ខេត្ត​កំពង់ធំ ៖ រឿងអាស្រូវ​ពុករលួយ​ដ៍​ធំ​ដែល​ទើបតែ​បាន​ផ្ទុះ​ចេញ​ឡើង និង​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​មន្ត្រី​សំខាន់ៗ​ជាច្រើន​នាក់ ដែល​កើតឡើង​តាំងពី​សម័យ​ប្រធាន​មន្ទីរ​ចាស់​ដល់​សម័យ​ប្រធាន​ស្តីទី​របស់​មន្ទីរ​កិច្ចការនារី​ខេត្ត​កំពង់ធំ ប៉ុន្តែ​មន្ត្រី​ដែល​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​អំពើពុករលួយ​ខាងលើ​គឺ​លោក​ប្រធាន​ការិយាល័យ​គណនេយ្យ​ឈ្មោះ ហា ប៊ុន​ឡង ។ តាម​សេចក្តីរាយការណ៍​បានឲ្យដឹង​ថា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុង​តំណែង​ជា​ប្រធាន​ការិយាល័យ​គណ​ន្យេ​មន្ទីរ​កិច្ចការនារី​លោក​ហា ប៊ុន​ឡង បានរួម​ដៃ​ជា​លោកស្រី​អតីត​ប្រធាន​មន្ទីរ​ទូច ស៊ី​ថុល ធ្វើ​ការកឹបកេង​ថវិកាជាតិ​ដែល​មិនមែន​កម្មវិធី​និង​ថវិកា​កម្មវិធី​អស់​ខ្ទង់រយ​លាន​ក្នុង​មួយ​ឆ្នាំៗ​លើ​គ្រប់ជំពូក​។​
Corruption
​ក្នុងនោះ​មាន​ការកឹបកេង​ថវិកា ផ្គត់ផ្គង់​សម្ភារៈ​ផ្នែក​រដ្ឋបាល សម្ភារៈ​ផ្គត់ផ្គង់​ថែទាំ ការថែទាំ​និង​ជួសជុល​អាគារ ការចំណាយ​លើ​ផ្នែក​ទំនាក់ទំនង​លើ​ការផ្សព្វផ្សាយ ការចំណាយ​សោហ៊ុយ​ទូទាត់​ក្នុងប្រទេស ជាពិសេស​គឺ​ប្រាក់​ឧបត្ថម្ភ​សហគមន៍​តែម្តង​។​

​ស្របពេល​ដែល​លោកស្រី​អតីត​ប្រធាន​មន្ទីរ​ទូច ស៊ី​ថុល ចូលនិវត្តន៍ និង​ទៅ​កានតំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ហើយ​លោក​ស្រី​ជុំ សា​ខេ​ម បាន​ឡើង​ជា​ប្រធានស្តីទី​មន្ទីរ​ច្ចការ​នារី​នោះ ការចំណាយ​ថវិកាជាតិ​នានា គឺ​បាន​ធ្លាក់​ចូល​កណ្តាប់ដៃ​លោក​ហា ប៊ុន​ឡង​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដោយសារ​លោកស្រី​ប្រធាន​ស្តីទី​ពុំ​មាន​អំណាច​រឹងមាំ គឺ​ការចំណាយ​អ្វីៗ​ធ្វើ​ឡើង​តែ​តាម​គំនិត​របស់​លោក​ហា ប៊ុន​ឡង ទាំងអស់​។​

​ហើយ​សម្រាប់​ឆ្នាំ​កន្លង​មក​ថវិកាជាតិ​ត្រូវបាន​លោក​ហា ប៊ុន​ឡង និង​លោកស្រី​អតីត​ប្រធាន​មន្ទីរ​កឹបកេងអ​ស់​យ៉ាង​ច្រើន​ដូចជា​នៅ​ជំពូក​៦០​អស់​យ៉ាងតិច​៣០% ជំពូក​៦១​អស់​យ៉ាងតិច​៤០% ជំពូក​៦២​អស់​យ៉ាងតិច​៤៥% ជំពូក​៦៥​អស់​ស្ទើរ​ទាំងស្រុង​។ ប៉ុន្តែ​ទោះបី​ការចំណាយ​ថវិកា​ទាំងនេះ​ប្រកបដោយ​អំពើពុករលួយ​ក៍​មិន​ត្រូវ​បាន​ក្រុមអធិការកិច្ច​ឬ​ក្រុម​សវនកម្ម​រកឃើញ​កំហុស​របស់​ពួកគេ​ទេ ដោយសារ​ពួកគេ​ឃុបឃិត​គ្នា​ធ្វើឯកសារ​បំប៉ោង​តួលេ​ចំណាយ​បង្ក្រប់​ចំនួន​ទឹកប្រាក់​ដែល​ពួកគេ​បាន​ដក​ថវិកាជាតិ​យក​មក​ចាយ​ទាំងនោះ​។​

​នៅ​ឆ្នាំ​២០១៣-​ឆ្នាំ​២០១៤ ខណៈពេល​រាជរដ្ឋាភិបាល​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លុប​បំបាត់​អំពើពុករលួយ​នោះ គេ​បាន​ឃើញ​មន្ទីរ​កិច្ចការនារី​ខេត្ត​កំពង់ធំ​បាន​ធ្វើ​កំណែទម្រង់​ពី​អ្នក​ធ្លាប់បាន​លុយ​ចាយ​តិចតួច​ពី​ការចំណាយ​ថវិកាជាតិ​កាន់តែ​អត់​ទៅ​រីឯ​អ្នក​ដែល​បាន​ច្រើន និង​ជា​មេ​ចំណែក​គឺ​កាន់តែ​បាន​ច្រើន​ទៅ​ដោយ​ប្រើ​ពាក្យ​ថា លុប​បំបាត់​អំពើពុករលួយ អ្នកតូចតាច​មិនត្រូវ​ទាមទា​ចំណែក​ទៀត​ទេ ព្រោះ​គេ​សម្អាំង​ថា​សម័យ​ប្រឆាំង​អំពើពុករលួយ​។​
តាម​មន្ត្រី​នៅក្នុង​មន្ទីរ​កិច្ចការនារី​ខេត្ត​កំពង់ធំ​បានឲ្យដឹងថា នៅ​ឆ្នាំ​២០១៣​មន្ទីរ​មួយ​នេះ​បាន​ចំណាយ​ថវិកាជាតិ​សរុប​អស់​៣៦៧,៣៨៧,៩០០​រៀល ក្នុងនោះ​ជំពូក​៦០​អស់​ចំនួន​៧១,០៨៥,៧០០​រៀល ជំពូក​៦១​អស់​២៦,២១០,០០០​រៀល ជំពូក​៦២​អស់​២៦,៣៦៨,២០០​រៀល ជំពូក​៦៤​អស់​១៩៣,៧៤៤,០០០​រៀល ជំពូក​៦៥​អស់​ចំនួន​៤៩,៩៨០,០០០​រៀល ។​

​សម្រាប់​គម្រោង​ចំណាយ​ឆ្នាំ​២០១៤ ដែល​មិន​ទាន់​អនុវត្តន៍​បញ្ចប់​គឺមាន​ថវិកា​សរុប​៤៩៩,០​លាន​រៀល ក្នុងនោះ​ជំពូក​៦០​ចំនួន​៦៥,០​លាន​រៀល​ជំពូក​៦១​ចំនួន​៣០,០​លាន​រៀល ជំពូក​៦២​ចំនួន​៣២,០​លាន​រៀល ជំពូក​៦៤​ចំនួន​៣១៣,០​លាន​រៀល ជំពូក​៦៥ អស់​៥៩,០​លាន​រៀល ប៉ុន្តែ​ថវិកា​ទាំងនេះ​ឥឡូវនេះ​ត្រូវបាន​គេ​ចាយ​អស់​មួយចំនួនធំ​ទទ្ទឹម​គ្នា​នោះ​ក៍​អង្កេត​
​ឃើញថា​មាន​អំពើ​ពុករលួយ​យ៉ាង​ធ្ងន់ធ្ងរ ដែល​ចាំបាច​ស្ថាប័ន​ពាក់ព័ន្ធ​គួ​ត្រួតពិនិត្យ​ការចំណាយ​នានា នៅក្នុង​មន្ទីរ​មួយ​នេះ​ឲ្យបាន​ស៊ីជម្រៅ​និង​ជួប​សម្ភាស៍​គ្រប់​មន្ត្រី​ធំ​តូច​រួម​និង​ពលរដ្ឋ​ដែល​ជា​អ្នកទទួល​ផលប្រយោជន៍​នៃ​ការចំណាយ​ខាង​លើ​ឲ្យបាន​ដល់​មូ​ដ្ឋា​ន និង​រក​ឃើញ​ការពិត​ជា​មិន​ខាន​៕​

មតិយោបល់