ព័ត៌មានជាតិ

ដី​ភ្នំ​នៅ​ក្នុង​តំបន់​ឧឡា​ជាតិ​រាម​ខេត្ត​ព្រះសីហនុ​កំពង់​ប្រឈរ​មុខ​រលាយ​ហិន​ហោច​បើសិនជា​អជ្ញាធរ​ពាក់​ព​ន្ឋ័​នៅតែ​ធូ​រលុង​

​ខេត្ត​ព្រះសីហនុ​៖​ដី​ភ្នំ​នៅ​តំបន់​តំបន់​ឧឡា​ជាតិ​រាម​ស្រុក​ព្រែ​នប់​ខេត្ត​ព្រះសីហនុ​ជាច្រើន​កំពង់​ប្រឈម​មុខ​ការ​ឈុសឆាយ​បំផ្លាញ​ពី​សំណាក់​ក្រុម​ជនខិលខូច​ដើម្បី​យក​អាចម៌ដី​លក់​ដោយ​គេ​ពុំ​ដឹង​ថា​ការឈុស​បំផ្លាញ​ភ្នំ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​បាន​យ៉ាង​រលូន​ដូចនេះ​មានច្បាប់​អនុញាត្តិ​ត្រឹមត្រូវឬ​យ៉ាងណា​នោះ​ទេ​។​
land
​ជាក់ស្តែង​ដូច​ជា​ទីតាំង​ភ្នំ​មួយ​កន្លែង​ស្ថិតនៅក្នុង​ឃុំ​រាម​តំបន់​ចំណុច​(​ថ្ម​អង្កែ​ប​)​ត្រូវបាន​គេ​មើលឃើញ​ថា​មាន​គ្រឿងចក្រ​ចំនូ​ន​២​គ្រឿង​កំពង់ធ្វើការ​ឈុសឆាយ​យ៉ាង​សកម្ម​និ​ង​មាន​រថយន្ត​ដឹក​ដី​ប្រមាណ​ជាង​១០​គ្រឿង​ចេញ​ចូល​ដឹកជញ្ជូន​អាចម៌ដី​ដង្ហែរ​គ្នា​ដូច​បុណ្យ​កឋិន​យ៉ាង​អញ្ចឹង​ដែរ​ដើម្បី​នាំយក​អាច​ម៏​ទាំងនោះ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ព្រលានយន្តហោះ​កងកេង​។​

​ពាក់​ពន្ឋ័កា​រជីក​កកាយ​ភ្នំយ​ក​អាចម៌ដី​តំបន់​ខាងលើ​នេះ​ត្រូវបាន​បុរស​ម្នាក់​ដែល​អះអាង​ថា​ខ្លូន​ជា​អ្នកមើលការខុសត្រូវ​កា​រដ្ឋា​ន​ដឹក​ដី​នេះ​និយាយ​ប្រាប់​ក្រុម​អ្នក​យក​ពត៏មាន​ការសែត​ទូរទស្សន៍​ក្រុងស្រុក​ជាច្រើនបែប​ឡូយ​ថា​ទីតាំង​ដី​នេះ​ជា​ដី​កម្មសិទ្ធិ​របស់​លោក​ឧ​កញ្ញ៉ា លឹម ហ៊ុយ​ឡេង នៅ​ក្រុងព្រះសីហនុ ដូចនេះ​បើ​ចង់ដឹង​គូរ​ទៅ​សួរ​លោក​ឧ​កញ្ញ៉ា​ទៅ​។​
​លោក​នូវ​កា​រុន​នាយក​ឧឡា​ជាតិ​រាម​បាន​ធ្វើ​ការបញ្ជាក់​ផងដែរ​ថា​ដី​ចំណុច​កំពង់ធ្វើការ​ឈុសឆាយ​ខាងលើ​នេះ​ចំណុ​ច​ខ្លះ​(​ដី​ចង្កេះភ្នំ​)​ត្រូវបាន​រាជរដ្ឋាភិបាល​កាត់​ចេញពីរ​ដែន​ឧឡា​ជាតិ​រាម​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​ពាក់​ពន្ធ័​រស់នៅ​តំបន់​នោះ​តាំងពី​ឆ្នាំ​២០១១​មក​ម្លេះ​ដូចនេះ​រាល់​ការឈុសឆាយដី​កាយយ​ក​អាចម៏ដីល​ក់​នៅត្រង់ចំ​ណុច​នោះ​បើ​លិ​ន​ជា​គេ​ធ្វើឡើង​នៅលើ​ដី​ដែល​បាន​កាត់​ចេញពីរ​តំបន់​ឧឡា​ជាតិ​រូ​ចវា​មិន​បញ្ហារ​នោះ​ទេ​ពីព្រោះ​ហូ​ស​ដែន​សត្ថិកិច្ច​របស់​លោកគ្រ​ប់​គ្រង​ប៉ុន្តែរ​បើ​ការ​ឈុសឆាយ​នេះ​មាន​ការប៉ះពាល់​ដី​ឧឡា​ជាតិ​លោក​និង​អនុវត្តន៍​តាម​ផ្លូវច្បាប់​មិន​ឲ្យ​រូចខ្លូន​ឡើយ​។​

​លោក ប្រាក់ ចន្ទ័​ប្រាថ្នា ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្ត​ព្រះសីហនុ​ចំពោះ​បញ្ហារ​ឈុសឆាយ​កាយយក​អាច​ម៏​ដី​លក់​ខាងលើនេះ​លោក​មិនទាន់​បាន​ដឹង​នៅឡើយ​ទេ​ប៉ុន្តែរ​លោក​និង​ចុះ​ទៅ​មើល​ដោយ​ផ្ទាល់​ដល់​ទីតាំង​ការដ្ឋាន​លក់​អាច​ម៏​ដី​នោះ​ដើម្បី​ពិនិត្យ​រកមើល​ពីរ​ច្បាប់​អនុញាត្តិ​ហើយ​បើសិនជា​គ្មាន​ច្បាប់​អនុញាត្តិ​ត្រឹមត្រូវ​ទេ​នោះ​លោក​និង​ធ្វើការ​បញ្ឈប់​សកម្មភាព​មិន​អនុញាត្តិ​ឲ្យធ្វើ​ការ​ឈុសឆាយ​កាយយក​អាចម៏ដី​លក់​បន្តទៀតទេ​។​លោក​ប្រាក់​ចន្ទ័​ប្រាថ្នា​បាន​បញ្ជាក់ថាកា​ដ្ឋា​ន​ជីក​យក​អាច​ម៏​ដី​លក់​ខាងលើ​នេះ​អាច​ដំណើរការ​ឡើងវិញ​បាន​លុះត្រាតែ​ម្ចាស់​ការដ្ឋាន​ធ្វើ​ច្បាប់​អនុញាត្តិ​រូចរាល់​ជាមុនសលិន​។​

​គូ​រំលិក​ផង​ដែរ​ថា​នៅ​ដីភ្នំ​ជាច្រើន​លើ​ទឹកដី​ឧឡា​ជាតិ​រាម​ត្រូវបាន​ក្រុម​អ្នក​រកស៊ី​លក់​អាចម៌ដី​ឃុបឃិត​គ្នា​ធ្វើ​ការឈុសឆាយបំ​ផ្លាញ​ស្ទើ​រលាយ​រលាត់​អស់​ទៅ​ហើយ​ដោយ​អាចម៍ដី​ទាំងនោះ​ភាគច្រើន​គេ​ដឹក​យក​ទៅ​ចាក់​ចូល​សមុទ្រ​ហ៊ុំ​ពទ្ធ័យ​កដី​និង​មូយចំនូន​ទៀត​គេ​ដឹកយក​ទៅ​ចាក់​លុបព្រែ​លិច​ទឹក​ដោយ​ខុស​ច្បាប់​ប៉ុន្តេរ​អ្វី​ដែល​គួរឲ្យ​ចាប់អារម្ភ​នោះ​គឺ​រាល់ប​ទ​ល្មើស​ទាំងអស់​ខាងលើ​នេះ​ហាក់ដូចជា​ពុំដែល​មាន​ការទប់ស្កាត់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​អ្វី​នោះ​ទេ​គឺ​បទល្មើស​កើតឡើង​ជា​ហូ​ហែរ​បាន​យ៉ាង​រលូន​៕​

មតិយោបល់