ការខ្វះនូវអនាម័យរបស់ស្ត្រីមួយចំនួនធំ ក្នុងការយកចិត្តទុកដាក់ថែរក្សា ស្បួន ឬត្រង់ចំណុចទ្វារមាស ដែលជាអង្គសំខាន់សម្រាប់ដំណើរការបន្តពូជ បានធ្វើឲ្យកើតជាបញ្ហារឿយៗ ។បើសិនជាទ្វារមាសរបស់លោកអ្នកមិនស្អាត និងបង្ករឲ្យមេរោគជ្រាបចូល ទៅយារយីដល់កន្សោមកូន ដែលធ្វើឲ្យលោកអ្នកបាត់បង់ឱកាសបន្តពូជ ដូច្នេះគួរតែរកវិធីព្យាបាលឲ្យទាន់ពេវេលា។
ក្នុងករណីបើកន្សោមកូនរងនូវឥទ្ធិពលពីមេរោគនានាដែលជ្រាបចេញពីស្បូនឬទ្វារមាសនោះ ហើយវានឹងធ្វើ ឱ្យចលនារបស់កន្សោមកូនចុះខ្សោយមិនអាចរក្សាទុកនូវមេជីវិតឬ បន្សាំនូវការបង្កកំណើតកូនឱ្យ បានស្ថិតស្ថេរបានឡើយ។
ចំពោះបញ្ញាដែលស្តែងចេញមកក្រៅ ថាស្ត្រីខូចកន្សោមកូននោះគឺវាមានសញ្ញាឈឺចុកចាប់ពេញផ្ទៃពោះក្ដៅខ្លួនខ្លាំងធ្លាក់សច្រើនជួនអាចធ្លាក់ឈាមច្រើនតាមទ្វារមាស ដោយសារការរលាក កន្សោមកូននេះប៉ះពាល់ដល់ដៃស្បូន ឈឺចាប់ពេលរួមភេទ និងបែកហូរឈាមតែម្ដង។
ជំងឺរលាកកន្សោមកូននេះដែរ វាកើតឡើងដោយសារតែការជ្រាបមេរោគពីដៃស្បូន ឬទ្វារមាស របស់ស្ត្រីដែលខ្វះអនាម័យ ដើម្បីបញ្ចៀសបញ្ហានេះគួរតែសម្អាតទ្វារមាសជាប្រចាំដើម្បីជីវិតគ្រួសារ រុងរឿង៕
មតិយោបល់