ខេត្តរតនគិរី៖ កូនប្រុសច្បងរបស់ឯកឧត្តមដែលមានឥទ្ធិពលនៅក្នុងជួលនីតិបញ្ញាតមួយរូបកំពុងរត់ពន្ធឈើប្រណិត និងកាងអោយអ្នកដ៏ដៃទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងលេខ១៩យ៉ាងគឃ្លើននិងបទបញ្ជា០១.០២របស់សម្តេនាយកដ្ឋាមន្ត្រីមានរយៈពេលជាច្រើនឆ្នាំរហូតដល់ឥឡូវនេះ។
មានសេចក្តីរាយការណ៍មួយបានអោយដឹងកាលពិយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤នេះគឺមានកូនប្រុសច្បងរបស់បុគ្គលមានឥទ្ធិពលនៅក្នុងនិតិបញ្ញាតដែលប្រចាំនៅខេត្តរតនគិរី ហើយដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង នោះបាននឹងកំពុងរត់ពន្ធឈើប្រណិត និងកាងឈើប្រណិតអោយអ្នកដ៏ទៃទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងលេខ១៩។ សេចក្តីរាយការណ៍បន្តទៀតថាឈើប្រណិតទាំងអស់នោះមានប្រភេទដូចជាក្រញូង បេង នាងនួន និងធ្នុងជាដើម ហើយត្រូវគេប្រមូលទិញពីស្រុកវ៉ើនសៃ ស្រុកតាវែង រួចដឹកតាមរថយន្តទំនើបៗដោយឆ្លងកាត់ផ្លូវលេខ៧៨A និងផ្លូវជាតិលេខ៧៨ រួចឆ្លងកាត់ច្រករបៀង ប៉ុស្តិ៍លេខ១៩ និងប៉ុស្តិ៍ភ្នំក្រហម យកទៅលក់ឲ្យឈ្មួញនៅប្រទេសវៀណាម តែម្តង។ ហើយសមត្ថកិច្ចរាប់រាយស្ថានប័នកំពុងចំហមចាំទទួលសំណូកពីឈ្មួញរត់ពន្ធឈើប្រណិត និងកាងឈើប្រណិតរបស់កូនឯកឧត្តមរូបនោះដែលជាការថ្គើននិងបទបញ្ជាក០១.០២ របស់
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ហើយសឹងតែជារៀងរាល់យប់មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវលេខ៧៨A និងផ្លូវជាតិលេខ៧៨ បានត្រឹមតែសំរានស្តាប់ ដក ក មើលរថយន្តទំនើបៗដឹកឈើប្រណិត និងមន្ត្រីសមត្ថកិច្ចដែលមានតួនាទីនៅតាមដងផ្លូវដែលចំហចាំទទួលសំណូក។
នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤ ជុំវិញការចោទប្រកាន់កូនប្រុសរបស់ឯកឧត្តមមន្ត្រីនៅក្នុងជួលនិតិបញ្ញាតិរត់ពន្ធឈើប្រណិត និងកាងឈើប្រណិតទៅលក់នៅប្រទេសវៀតណាមនោះមិនអាចសុំការពន្យល់ណាមួយបានទេ។
គួរបញ្ជាក់ក្នុងកាប់បំផ្លាញព្រៃឈើ និងជួញដូរឈើប្រណិតនៅខេត្តរតនគិរីនេះ អ្នកមានខ្នងបង្អែកប្រព្រឹត្តិនោះ និងមន្ត្រីអ្នកទទួលសំណូកនោះ គេមិនបានកោតខ្លាចញញើតបទបញ្ជា០១.០២ ឫកំណែទំរម្រងស៊ីជំរៅរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តមទទួលបន្ទុកអង្គភាពប្រឆាំងអំពើពុករលួយឡើយ៕
មតិយោបល់