បាត់ដំបងៈ លោកវរសេនីយ៍ត្រី ជា វណ្ឌី អធិការរងស្រុកសង្កែ ទទួលផ្នែកចរាចរណ៍ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាង ម៉ូតូនិងគោយន្ត បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែង។
ហេតុការណ៍នេះ បានកើតឡើង កាលពីរវេលាម៉ោង ៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ម៉ូតូបានធ្វើដំណើរ ស្របទិសគ្នា លុះដល់ចំណុចកើតហេតុ ម៉ូតូបានរ៉េចង្កូត ទៅបុកគូទគោយន្តពេញមួយទំហឹង បណ្តាលឲ្យភាគីខាងម៉តូស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ចំណែកឯភាគីខាងគោយន្ត បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បានកំពុងស្រាវជា្រវ គោយន្តគេចខ្លួន ដើម្បីនាំយកទៅធ្វើការដោះស្រាយគ្នាបន្ត ទៅតាមនិតិវីធីច្បាប់៕
មតិយោបល់