ព័ត៌មានជាតិ

រថយន្ត​ដឹក​ស្វាយ​បើក​ក្នុង​ល្បឿន​លឿន​រ៉េ​ចង្កូច កៀរ​ម៉ូតូ​ក្រឡាប​ផ្អៀង​ទទឹង​ថ្នល់ រងរបួស​ស្រាល​ម្នាក់​

​ខេត្ត​ប៉ៃលិន​៖ រថយន្ត​ដឹក​ស្វាយ​មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន​ចុះ​ចំណោត​រ៉េ​ចង្កូច កៀរ​ម៉ូតូ មួយគ្រឿង ដែល​បើក​បញ្ជ្រាស់​ទឹស​គ្នា បណ្តាលឲ្យ​ក្រឡាប​ទទឹង​ថ្នល់ បង្ករ​ឲ្យ​អ្នក​ជិៈ​ម៉ូតូ​រង​របួសស្រាល ។
ហេតុ​ការណ៏គ្រោះថ្នាក់​ចរាចរណ៏​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥​និង ៥០​នាទី ព្រឹក ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លួវជាតិលេខ​៥៧ ស្ថិតក្នុង​ភូមិ ដី​ក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​
download-27
​ជនរងគ្រោះ​ឈ្មោះ យ៉​ន យ៉ុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នកលក់​ឆ្នាំង ដូរ​សុកខ​(​ឆ្កែ​) រងរបួស​ស្មា​ខាងធ្វេង (​របួសស្រាល​) បើក​ម៉ូតូ​ម៉ាក់វ៉េវ អាល​ហ្វា ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ប៉ៃលិន 1A-0610 បើកបរ​ពី​លិច​ទៅ​កើត ។ ចំណែក​រថយន្ត​បង្កហេតុ​ម៉ាក Hyundai ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3c-5916 ដឹក​ស្វាយ ដែល​មាន​ម្ចាស់​ឈ្មោះ​វ៉ាត់ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ម៉ៅ ឃុំ​ព្រៃ​សន្ទុះ ស្រុក​ពោ​រៀង ខេត្ត​ព្រៃវែង ។ ដោយឡែក​អ្នកបើកបរ​រថយន្ត មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​រួច បាន​រត់គេចខ្លួន​បាត់​ស្រមោល ។​
​ប្រភព​ពី​សាក្សី​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា​៖ មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ានដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3c-5916 បើកបរ​ពី​កើត​មក​លិច ដោយ​ដឹក​ស្វាយ​ពេញ ស្រប​ពេល​មាន​ភ្លៀងរលឹម​ស្រិចៗ ក៏​ឃើញ​រថយន្ត​រ៉េ​ចង្កូច ពេញ​ផ្លួវ លុះ​បាន​ដល់​ចំណុចកើតហេតុ ក៏​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​វ៉េវ ពាក់​ស្លាក់​លេខ​ប៉ៃលិន 1A-0610 បើកបរ បញ្ជ្រាស់​ទឹស​គ្នា​ជាមួយ​រថយន្ត ដោយ​ដឹក​ឆ្នាំង​លក់ និង​ដូរ​សត្វ​ឆ្កែ ។ ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​ត្រួវបាន​រត់គេច​បាត់ស្រមោល ហើយ​អ្នកបើកបរ​ម៉ូតូ​ត្រួវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ។​

​ប្រភព​ពី​សមត្ថកិច្ច​ចរាចរណ៏​ផ្លួវ​គោកខេត្ត បានឲ្យដឹងថា​៖ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ យ៉​ន យ៉ុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នកលក់​ឆ្នាំង ដូរ​សុកខ​(​ឆ្កែ​) រង​របួសស្រាល បើក​ម៉ូតូ​ម៉ាក់វ៉េវ អាល​ហ្វា ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ប៉ៃលិន​1A-0610 បើកបរ​ពី​លិច​ទៅ​កើត ។ ចំណែក​រថយន្ត​បង្កហេតុ​
​ម៉ាក Hyundai ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3c-5916 ដឹក​ស្វាយ ដែល​មាន​ម្ចាស់​ឈ្មោះ​វ៉ាត់ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ម៉ៅ ឃុំ​ព្រៃ​សន្ទុះ ស្រុក​ពោ​រៀង ខេត្ត​ព្រៃវែង ។ ដោយឡែក​អ្នកបើកបរ​រថយន្ត មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​រួច បាន​រត់គេចខ្លួន​បាត់​ស្រមោល​៕​

មតិយោបល់