បាត់ដំបង៖ រយ:ពេលពីរថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី 7 និងទី 8 ខែតុលាឆ្នាំ 2014 គឺជាថ្ងៃចេញព្រះវស្សាហើយក៏ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្វធ្វើពិធីប្រណាំងទូក អកអំបុក សំពះព្រះខែផងដែរដែលេជាប្រពៃណីជាតិតាំងពីយូរលង់ណាស់មកហើយ. ។
ដោយឡែកនៅថ្ងៃនេះក្នុងខេត្តបាត់ដំបងក៏បានរៀបចំនូវពិធីប្រណាំងទូកងក្រោមអធិបតីភាពលោក អ៊ុក វង្ស ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៊ុន សេង មេបញ្ជាការយោធភូមិភាគទី 5 និងមន្ត្រីរាជការនៅទូទាំងខេត្ត ពិសេសក៏មានវត្តមានលោកអភិបាលខេត្ត លោកអភិបាលខេត្តរងមកពីខេត្តច័ន្ទបុរី និង ខេត្តត្រាត ព្រមទាំងប្រតិភូមកពីប្រទេសថៃជាច្រើនរូបផងដែរ. ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកអ៊ុយ រី ប្រធានគណ:កម្មាធិការបុណ្យអុំទូកបានលើកឡើងថា ពិធីនេះគឺជាការសុំខមាលទោសដល់ព្រះគង្គារដែលកន្លងមកមនុស្សគ្រប់រូបធ្លាប់ធ្វើអ្វីមិនល្អទៅក្នុងទឹកហើយក៏ជាការសុំបួងសួងអោយសំបូរទឹកនៅឆ្នាំក្រោយៗទៀតដើម្បីបង្កបង្កើនផល។
ដោយឡែកលោក អ៊ុក វង្ស ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងដែរថារយ:ពេល 3 ថ្ងៃគឺចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 7 ខែវិច្ឆិកាឆ្នាំ 2014 ខាងមុខនេះ នៅរាជធានីភ្នំពេញក៏មានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកផងដែរដូច្នេះហើយទើបនៅខេត្តបាត់ដំបងបានរៀបចំពិធីនេះឡើងដើម្បីធ្វើការជ្រើសរើសយកទូកដែលខ្លាំងទៅចូលរួមប្រកួតបន្តនៅរាជធានីភ្នំពេញ. ។
គួរបញ្ជាក់ដែរថាពិធីប្រណាំងទូកនេះគឺមានជាប់ទាក់ទងទៅនឹងប្រវត្តិសាស្ត្រក្នុងពិធីសមយុទ្ធនៃកំលាំងសាមគ្គីកងទ័ពជើងទឹករបស់ខ្មែរក្នុងបុព្វហេតុកាពារមាតុភូមិផងដែរ. ។ នាឱកាសមហោឡារិកនេះគឺមានទូកដែលចូលរួមប្រកួតសរុបចំនួន 22 ទូកក្នុងនោះមានទូកប្រពៃណី ទូកខ្នាតអន្តរជាតិ និងទូកងខ្នាតវែង ដែលមកពីខេត្តចំនួន 3 គឺខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តកំពង់ឆ្នាំង។
នៅក្នុងរយ:ពេលពីរថ្ងៃនេះគេសង្គេតឃើញថាមានប្រជាពលរដ្ឋមកពីគ្រប់ទិសទីដើម្បីចូលរួមកំសាន្ត
យ៉ាងច្រើនកុះករដែលញាំងអោយពិធីនេះកាន់តែមានភាពអធិកអធមក្រៃលែងហើយការប្រកួតទូកង
នេះនឹងបញ្ចប់នៅថ្ងៃទី 8-10-14 ៕
មតិយោបល់