ព័ត៌មានជាតិ

(មានវីដេអូ) បុកគូថគេហើយ មិនឈប់ ដល់គេដេញទាន់ស្រក់ទឹកភ្នែក

ភ្នំពេញ: រថយន្ដតូរីកមួយគ្រឿង បើកបុកពីក្រោយរថយន្ដព្រូសមួយគ្រឿង​រួចមិនព្រមដោះស្រាយ ​ជិះរត់គេចខ្លួន ត្រូវភាគីរថយន្ដ​ព្រូសបើកតាមរួចគៀរថយន្ដតូរីកគៀបជាប់និងរបាំថ្មពុះចែកទ្រូង​ ​កាលពី​​វេលា​ម៉ោង​១២និង៣០នាទី​​រំលងអាធ្រាត្រ ​ឈាន​ចូល​​ថ្ងៃ​ទី​២៨ ខែមិថុនា ​ឆ្នាំ​២០១៦​ ត្រង់ចំណុចជិតខាងត្បូង​ ស្ដុក​ទេពផន​ តាមបណ្ដោយផ្លូវ​ម៉ៅសេទុង​ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់៣​ខណ្ឌ​ទួលគោក​។​

តាមប្រភពព័ត៌មាន​បានឲ្យដឹងថា មុន​ពេលកើតហេតុ ​គេឃើញ​បុរសម្នាក់​បើករថយ​ន្ដមួយគ្រឿង​ម៉ាក​តូរីក​ ពណ៌ខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AB-4149 បើកបរក្នុងស្ថានភាពស្រវឹង​ តាមបណ្ដោយផ្លូវ​ម៉ៅសេទុង ក្នុង​​ទិសដៅពីជើងទៅត្បូង​ទៅបុកពីក្រោយ​រថយន្ដម៉ាក​ព្រូស​មួយគ្រឿង ពណ៌ទឹប្រាក់​ ពាក់ស្លាកលេខ​ភ្នំពេញ​2A-1552​ បើកបរដោយបុរសម្នាក់​ ធ្វើ​ដំណើរ​តាមបណ្ដោយផ្លូវ​ម៉ៅសេទុង​ ទិសដៅពីជើងទៅត្បូង​(ស្របទិសគ្នា)​ រួចមិនព្រមដោះស្រាយ ហើយក៏ជិះរត់គេចខ្លួនត្រូវភាគីរថយន្ដ​ព្រូសបើកតាមពីក្រោយ ខណ:​មកដល់ចំណុចកើតហេតុ​ រថយន្ដព្រូសក៏គៀរថយន្ដតូរីកគៀបជាប់និងរបាំថ្មពុះចែកទ្រូង​ បណ្ដា​លឲ្យ​រថយន្ដទៅមុខលែងរួច។

ក្រោយពេលកើតហេតុភាគីរថយន្ដ​តូរីក​ព្យាយាម​សម្រប់សម្រួលភាគីរថយន្ដ​ព្រូស​ តែដោយរថយន្ដទាំង២បុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវ​ សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៍​ជើងគោក​ចុះមក​ធ្វើការវាស់វែងយករថយន្ដទាំង២ទៅរក្សារទុកនៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ​ដើម្បី​រងចាំ​ធ្វើការដោះស្រាយតាមនីតិវិធី​៕

មតិយោបល់