ខេត្តពោធិសាត់៖ ចោរកម្មវ័យចំណាស់ជនជាតិវៀតណាមម្នាក់ ដែលបានដាក់ថ្នាំ អ្នករត់ម៉ូតូឌុបខ្មែរអិស្លាមនៅចំនុចភ្នំរលាំងត្រាច ឃុំអន្លងត្នោត ស្រុកក្រគរ អោយសន្លប់ ហើយយកម៉ូតូទៅបាត់កាលពី៧ឆ្នាំមុននោះ ។ បានភ្លាត់ស្នៀត ញ៉ាម មកដល់ទឹកដីកើតហេតុបំរ៉ុងប្រើក្បាច់ដូចមុនទៀត ។ តែម្ចាស់ម៉ូតូរងគ្រោះនោះ នៅចំណាំច្បាស់ខណះដែលកំពុងចាំឌុបភ្ញៀវ ក្នុងបរិវេណបេនរថយន្តស្រុកក្រគរ ក៍ឃើញជនសង្ស័យភ្លាម ប្ដឹងនគបាលចាប់ខ្លួនតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ ស្ថិតក្នុងភួមិផ្សា ឃុំអន្លងត្នោត ស្រុកក្រគរ ខេត្តពោធិសាត់ ។
ជនសង្ស័យត្រូវជនរងគ្រោះចំណាំប្ដឹងឱ្យនគរបាលឃាត់ខ្លួននេះឈ្នោះ សោម នាង អាយុ ៦២ឆ្នៅ ជាជនជាតិវៀតណាម រស់នៅភួមិក្បាលដំរី ឃុំត្រពាំងខ្លុង ស្រុកពញាក្រែក ខេត្តកំពង់់ចាម។ ឯជនរងគ្រោះឈ្មោះ សឹម ហឹម អាយុ៤២ឆ្នាំ ខ្មែរអិស្លាម រស់នៅ ក្នុងខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិសាត់ ។ជនរងគ្រោះបានរំលឹករឿងរ៉ាវកាលពី៧ឆ្នាំមុនអោយនគបាលដឹងថា បុរសសង្ស័យកានេះមិនដឹងមកពីណាទេបានតថ្លៃជិះម៉ូតូឌុបគាត់ទៅ រ៉ាកំរ៉ែងក្នុងឃុំស្វាយស ។ ស្រាប់តែគាត់ឌុបដល់ម្ដុំ ភ្នំរលាំងត្រាច ក្នុងទឹកដីឃុំស្វាយស ទីនោះស្ងាត់បុរសនេះ ក៍សុំឈប់បត់ជើងតូច ស្រាប់ខ្ញុំឈប់ម៉ូតូឱ្យគាត់បត់ជើងតូច ក៍ឱ្យទឹកក្រូចកំប៉ុងគេផឹក ស្រាប់តែផឹកអស់ទឹកក្រូចពាក់កណ្ដាល ក៍ដួលសន្លប់លែងដឹងអីតែម្ដង ។ ជនរងគ្រោះបន្តថា លុះម៉ោងប្រហែល៨យប់ក៍ដឹងខ្លួនដេកក្នុងព្រៃក្បែរផ្លូវនោះ ហើយបាត់ម៉ូតូនិងបុរសសង្ស័យនេះ ក៍គាត់ភ័យពេកស្រែកឱ្យអ្នកស្រុកជួយជូនទៅផ្ទះវិញ ។ ជនរងគ្រោះបន្តថាចាប់ពីពេលនោះមករូបគាត់ស្រម៉ៃមុខជនសង្ស័យនេះរហូតដូចមានអារម្មណ៍ថាច្បាស់ជាជួបថ្ងៃណាមួយមិនខាន ។ពេលនោះដល់ព្រឹកថ្ងៃទី៧ ខែតុលាឆ្នាំ២០១៤ កំពង់អង្គុយលើម៉ូតូចាំឌុបភ្ញៀវ នៅបេនរថយន្តស្រុកក្រគរដដែលក៍ឃើញជនសង្ស័យនេះ កំពង់ឆ្វែលដើររកម៉ូតូឌុបដើម្បីប្រើក្បាច់ដូចមុនទៀត ។ ក៍រូបគាត់ប្ដឹងនគរបាលប៉ុស្ត៍អន្លង់ត្នោត ចាប់ខ្លួនតែម្ដង ។
លោក ហេង គឹមសួរ នាយប៉ុស្ត៏នគរបាលទីនោះបានឱ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនតាមបណ្ដឹងរងគ្រោះហើយ ដោយកំពង់តែសួនាំលើករណីនេះ ដើម្បីបង្ករសំណុំរឿងបញ្ជូនទៅអធិកាចាត់កាបន្ត ៕
មតិយោបល់