ក្លិប Bayern Munich បានប្រកាសឲ្យដឹងថា អ្នកចាំទី Pepe Reina កំពុងប្រឈមមុខនឹងការឈប់សម្រាក ដោយសារតែបញ្ហារបួសកំភួនជើង ។
អតីតអ្នកចាំទីរបស់ក្លិបហង្សក្រហម បានចូលរួមលេងឲ្យម្ចាស់ពានរង្វាន់ក្របខណ្ឌ Bundesliga champions ដោយរងរបួស ក្នុងការប៉ះជាមួយនឹងក្លិប Paulaner ហើយក៏ជំនួសដោយអ្នកចាំទី Tom Starke ដោយឈ្នះក្នុងលទ្ធផល ៥ – ១ ។
ក្រោយពីការស្កេនពិនិត្យមើលរបួស ខាងបុគ្គលិកពេទ្យរបស់ក្លិបបានប្រាប់ថា “កីឡាករសញ្ជាតិអេស្ប៉ាញរូបននេះ មានបញ្ហារបួសកំភួនជើងយ៉ាងធ្ងន់ធ្ងរ ហើយពេលនេះ ត្រូវបង្ខំ ចំណាយពេលសម្រាក” ។
គណនីធ្វិតទ័ររបស់ក្លិប ក៏បានធ្វីតថា “អ្នកចាំទី Pepe Reina របួសកំភួនជើងយ៉ាងធ្ងន់ធ្ងរ ហើយត្រូវចាកចេញពីទីលាន ជាច្រើនសប្តាហ៍” ។
ជំនួសតំណែងនេះដែរ ក្លិប Bayern នឹងជំនួស ដោយអ្នកចាំទី Manuel Neuer ។
ព័ត៌មានជាតិ
មតិយោបល់