ខេត្តប៉ៃលិន៖ដោយសារលេចលឺព័ត៌មានតៗគ្នា ទើបប្រជាពលរដ្ឋជាង៥រយនាក់មកពី គ្រប់ភូមិក្នុងខេត្តប៉ៃលិន បានធ្វើបាតុកម្មគាំទ្រ លោក អ៊ី ឈាន ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន សុំកុំឲ្យលោកលាឈប់ចេញពីតំណែង និង
រស់នៅជាមួយកូនចៅតទៅទៀត ។ ហេតុការដ៏កម្រនេះ បានកើតឡើងកាលវេលាម៉ោង២ និង ០០នាទីរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅមុខផ្ទះលោក អ៊ី ឈាន ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពពីប្រជាពលរដ្ឋដែលមានការគាំទ្រ បានឲ្យដឹងថា៖ ពួកគាត់មកធ្វើបាតុកម្មនេះគឺដើម្បីគាំទ្រ ឲ្យលោក អ៊ី ឈាន កុំឲ្យលាឈប់ចេញពីតំណែង ឲ្យរស់នៅជាមួយពួកគាត់ ព្រោះថា លោក អ៊ី ឈាន ធ្លាប់និយាយថាស្លាប់រស់ជាមួយគ្នាមិនទៅណាចោលពួកគាត់ ។ ហើយនៅពេលថ្មីៗនេះ ពួកគាត់បានលេចលឺនូវព័ត៌ថា លោក អ៊ី ឈាន ប្រកាសលាឈប់ពីប្រធានក្រុម ប្រឹក្សា និងឈប់ពីប្រធានគណបក្សខេត្ត ទើបពួកគាត់មកធ្វើបាតុកម្មគាំទ្រ ។
ប្រជាពលរដ្ឋឈ្មោះ សុខុម មកពីឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បានឲ្យដឹងថា៖ លោកអ៊ី ឈាន មានស្នាដៃ គ្រប់គ្រាន់ ក្នុងអភិវឌ្ឍន៏ប្រទេសជាតិ ពិសេសក្នុងខេត្តប៉ៃលិន និងជាអ្នកដឹកនាំដ៏ឈ្លាសវៃ តាំងពីសម័យស្រុកនូវសង្គ្រាម រហួតមកដល់ស្រុកមានសុខសន្តិភាពដល់សព្វថ្ងៃនេះ ។ចំណែក ចិន្ថា មកពីសង្កាត់អួរតាវ៉ៅ បានឲ្យដឹងថា៖ ភាពរីកចំរើន និងការអភិវឌ្ឍន៏ ក្នុងខេត្តប៉ៃលិន សុទ្ធសឹងជាស្នារដៃរបស់លោក អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ពិសេសលោក អ៊ី ឈាន និងលោកជំទាវ បានបង្កើតមូលនិធិសំរាប់ជនចាស់ជរា ដើម្បីឲ្យពួកគាត់មានប្រាក់ប្រចាំខែ ហើយប៉ុន្មានខែនេះ នូវការិយាល័យតំណាងរាស្ត្រខេត្ត លោកអ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ បានបង្កើតស្នាដៃមួយទៀតគឺព្យាបាលជំងឺជួនប្រជាពលរដ្ឋទូទៅ មិនប្រកាន់និន្នាកានយោបាយ ដោយមិនយកថវិការពីប្រជាពលរដ្ឋនោះទេ ។
ប្រភពបន្តថាៈ ដោយការគាំទ្រ និងមានសេចក្តីស្រសាញ់ ទើបពួកគាត់សរសេរជា បដានិងប្រកាសតាមមេក្រូឲ្យដឹងជាសាធារណៈ ហើយក្នុងបដា នោះសរសេរថា៖ មានឯកឧត្តម អ៊ី ឈាន និង លោកជំទាវបាន ស្រីមុំ គឺខេត្តប៉ៃលិន មានការអភិវឌ្ឍន៏ រីកចំរើន , មានតែឯកឧត្តម អ៊ី ឈាន ម្នាក់ប៉ុណ្ណោះបានរកសុខសន្តិភាពជួនប្រជាពលរដ្ឋខេត្តប៉ៃលិន , យើងជាយុវជនត្រួវការចំបាច់នូវវត្តមានឯកឧត្តម អ៊ី ឈាន និងលោកជំទាវបាន ស្រីមុំ បន្តដឹកនាំក្នុងខេត្តប៉ៃលិន , លោកឪពុកអ្នកម្តាយ លោកយាយ លោ កតា ត្រួវការមូលនិធិរបស់ឯកឧត្តមអ៊ី ឈាន និងលោកជំទាវបាន ស្រីមុំ ប្រចាំខែជាចំបាច់ ! ,ខេត្តប៉ៃលិនត្រួវការឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ដោយមិនអាចខ្វះបាន ,យុវជនត្រួវការការគាំទ្រជាចំបាច ពីសំណាក់ឯកឧត្តមអ៊ី ឈាន និងលោកជំទាវបាន ស្រីមុំ ដើម្បីបន្តការសិក្សាទៅមហាវិទ្យាល័យ ..។
ពាក់ព័ន្ធបញ្ហាខាងលើ លោក អ៊ី ឈាន បានចេញមកបកស្រាយជូនប្រជាពលរដ្ឋដែល មានការគាំទ្រថា៖ រូបគាត់មិនទៅណាចោលប្រជាពលរដ្ឋខេត្តប៉ៃលិននោះទេ គឺនៅមើលថែរក្សាជារៀងរហួត ហើយរូបគាត់មានមោទកភាពជាខ្លាំង ដែលប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនគាំទ្ររូបគាត់ និងលោកជំទាវ បាន ស្រីមុំ ដោយសន្យាថានូវជាមួយបងប្អូនរហួត ៕
មតិយោបល់