សំណួរ ដែលទទួល បានការចោទសួរ និងត្រូវការចម្លើយតបច្រើនបំផុតនោះ គឺថា តើបុរសត្រូវការមានសង្សារ ដែលជាក្រមុំបរិសុទ្ធ ពិតមែនឬ? នៅក្នុងពិភពលោកបច្ចុប្បន្ន ដែលសេរីភាពនៃការ សម្តែងចេញខាងភេទ ចូលដល់កម្រិតមួយ ដែលហៅថា បើកចំហ និង មានលក្ខណៈស្មើភាពគ្នា ជាលំដាប់ហើយនោះ តែសំណួរដែលទាក់ទងនឹងក្រមុំបរិសុទ្ធ និងមិនបរិសុទ្ធ ក៏នៅជាបញ្ហានៃអាថ៌កំបាំង ដដែល។
តាមការស្ទាបស្ទង់មួយបង្ហាញថា បុរសត្រូវការរៀបការ និងរស់នៅ ជាមួយនារីដែលល្អបរិសុទ្ធ តែសួរថា បើរឿងប្រលូកនឹងការរួមភេទមុនរៀបការ នៅតែជារឿងធម្មតារបស់បុរសនៅក្នុងសង្គមហើយ តើឱ្យយើងទៅរកក្រមុំបរិសុទ្ធមកពីណា?
បុរសត្រូវការអ្វី?
តាមទិន្នន័យ ដែលទទួលបានពីការស្ទង់មតិក្រៅផ្លូវការមួយ បង្ហាញថា ក្នុងចំណោមបុរស ២៥ នាក់មាន ១៤ នាក់ត្រូវការក្រមុំព្រហ្មចារីយ៍ ធ្វើជាភរិយា ខណៈដែល ១១ នាក់ទៀត ឆ្លើយតបថា បរិសុទ្ធ ឬមិនបរិសុទ្ធក៏បាន ដែលនេះសង្កេតឃើញថា ទាំងពីរក្រុមសុទ្ធតែមានទំនោរ មកខាងក្រមុំបរិសុទ្ធទាំងអស់ ដោយគ្មាននរណាតបថា ចូលចិត្តក្រមុំមិនបរិសុទ្ធ ជាងនោះទេ ហើយដែលគួរឲ្យកត់សម្គាល់នោះ គឺថា បុរសដែលចូលរួមឆ្លើយតបនឹងសំណួរនេះ សុទ្ធតែនៅកំលោះ មិនទាន់រៀបការ និងសុទ្ធតែមានការពាក់ព័ន្ធនឹងស្រីកំណាន់ ឬស្រីជាសង្សារ យ៉ាងតិច ២ នាក់។
ទោះបីជាការធ្វើស្ថិតិលើកនេះ ប្រាសចាកពីលក្ខណៈវិទ្យាសាស្ត្របន្តិច ក៏ពិតមែន តែយ៉ាងហោចណាស់ ក៏យើងដឹងថា បុរសត្រូវការនារី ដែលស្អាតស្អំបរិសុទ្ធបំផុត តាមដែលអាចរកបាន នៅពេលដែលត្រូវការរៀបអាពាហ៍ពិពាហ៍ ទាំងដែលពួកគេ ក៏សុទ្ធតែឆ្លងកាត់បទពិសោធន៍ រឿងសង្សារ យ៉ាងជោកជាំរួចមកហើយ និងខ្លះមានឌុប រហូតរាប់ភ្លេចទៅទៀត។
បញ្ហារបស់មនុស្សប្រុស គឺពួកគេត្រូវការទាំងអស់ ទាំងក្រមុំបរិសុទ្ធ សម្រាប់រៀបអាពាហ៍ពិពាហ៍ និងក្រមុំចូលចិត្តសប្បាយ ដើម្បីពួកគេបានបន្ថែមបទពិសោធន៍ និងការយល់ដឹងរឿងលើគ្រែ។ តែពួកគេនឹងមិនអាចទទួលយកបានទេ បើចៃដន្យមានភរិយា ប៉ះលើនារី ដែលធ្លាប់ប្រព្រឹត្តខ្លួនដូចពួកគេ កន្លងមក។ ពួកគេមានអារម្មណ៍មួយ ដែលពិបាកនឹងទទួលយកណាស់ ដែលមកត្រូវចាប់ដៃគ្នា ឬរៀបអាពាហ៍ពិពាហ៍ ជាមួយមនុស្សស្រី ដែលមានប្រវត្តិរឿងរួមភេទ យ៉ាងជោកជាំដូចពួកគេ។
ទោះបីជារឿងព្រហ្មចារីយ៍ ជារឿងដែលតែងចោទសួរគ្នាជាញឹកញាប់ តែការមានសង្សារជាក្រមុំមិនបរិសុទ្ធ ក៏មិនមែនជារឿងអាក្រក់ អ្វីដែរ។ ការដែលមនុស្សពេញវ័យ សម្រេចចិត្តមានសម្ព័ន្ធខាងផ្លូវភេទ នៅក្នុងសម័យនេះ ក៏មិនបានចាត់ទុកថា ជារឿងអាក្រក់ គួរឲ្យស្អប់ខ្ពើម ឬទទួលយកមិនបាននោះទេ តែការពិត វាជាការសម្តែងចេញនូវសេចក្តីស្រលាញ់ម្យ៉ាង នៅក្នុងទម្រង់មួយ ដែលមានលក្ខណៈធម្មជាតិបំផុត។ លោកអ្នកពិតជាមិនអាចដាក់ទោសនារី ឬនរណាម្នាក់ ចំពោះរឿងអារម្មណ៍ផ្លូវភេទ ដែលកើតឡើងតាមធម្មជាតិ បាននោះទេ។
តែវាក៏ជាជំនឿមួយ ដែលពិបាកនឹងផ្លាស់ប្តូររឿង ការជឿអំពីក្រមុំបរិសុទ្ធ និងមិនបរិសុទ្ធ ទោះបីជាបរិសុទ្ធ ឬមិន ក៏សុទ្ធតែមានចំណុចល្អ និងមិនល្អរៀងៗខ្លួន។ ដូច្នេះសាកមកមើលអ្វីដែលជាចំណុចល្អ និងមិនល្អរបស់នារី ទាំងពីរប្រភេទនេះ?
នារីដែលមានបទពិសោធន៍ ៖
ចំណុចល្អ :ការដែលមានសង្សារជាក្រមុំមិនបរិសុទ្ធនោះ មិនចាំបាច់ឲ្យអ្នកដើរតួជាឪព្រះ ឬជាសុភាពបុរសនោះទេ ព្រោះនារីមួយចំនួន ក៏ត្រូវការរកបុរស មកបំពេញសេចក្តីត្រូវការរបស់ពួកនាងដែរ។ បើអ្នកទាំងពីរសុទ្ធតែមានបទពិសោធន៍ខ្ពស់រឿងភេទសម្ព័ន្ធ នោះសេចក្តីសុខរឿងលើគ្រែរបស់លោកអ្នក នឹងគ្មានអ្វីមកបរិយាយទៀត ទេ។
ចំណុចមិនល្អ :បុរស ដែលមានបទពិសោធន៍រឿងផ្លូវភេទតិចជាងសង្សារ ប្រហែលជាត្រូវសតិបែកហើយ បើសង្សាររបស់ខ្លួនជាប្រភេទមនុស្ស ដែលមានតម្រេកខ្លាំង។ ក្រៅពីនោះ គេអាចនឹងត្រូវរំខានពីជីវិតស្នេហា នៅក្នុងអតីតរបស់ នាងទៀតផង។
នារីបរិសុទ្ធ ៖
ចំណុចល្អ :បុរសមួយចំនួន មានមោទនភាពខ្លាំងណាស់ ដែលខ្លួនឯង គឺជាបុរសដំបូងរបស់នារីជាដៃគូ។ ពួកគេមានសេចក្តីសុខខ្លាំងណាស់ នៅក្នុងតម្រាគ្រូ និងសិស្ស ដោយរំពឹងទុកថា នារីរបស់គេនឹងត្រូវហ្វឹកហាត់ ឲ្យចូលចុះតាមសេចក្តីត្រូវការរបស់ខ្លួន។ ម្យ៉ាងទៀត ការដែលបានក្លាយជាមនុស្សប្រុសទី ១ របស់មនុស្សស្រី ធ្វើឲ្យបុរសកាត់បន្ថយអារម្មណ៍តានតឹង ឈប់ខ្វាយខ្វល់ពីបញ្ហា ដែលត្រូវតែពូកែរឿងលើគ្រែ បានច្រើនណាស់ ព្រោះនារីដ៏សែនស្អាតស្អំរបស់គេ នឹងមិនអាចយករឿងនេះ ទៅប្រៀបធៀបជាមួយនរណាបានទៀត។ រយៈពេលនេះ ជាពេលដែលវិសេសវិសាលបំផុត នៅក្នុងជីវិតរបស់មនុស្សប្រុសហើយ!
ចំណុចមិនល្អ :បើបុរសមានសង្សារជាក្រមុំបរិសុទ្ធនោះ វានឹងពិបាកដែលនាងព្រមព្រៀងប្រគល់ ឲ្យដោយងាយៗនូវអ្វីដែលបុរស ត្រូវការ ហើយឱកាសក្នុងការបដិសេធ ចំពោះការមានសម្ព័ន្ធផ្លូវភេទមុនរៀបការ នឹងមានកម្រិតកាន់តែខ្ពស់ឡើងៗ ដែលអាចជារយៈពេលមួយ ដែលបុរសត្រូវអត់ធន់ ស៊ូទ្រាំនឹងចំណង់ផ្លូវភេទរបស់ខ្លួន យ៉ាងក្រហល់ក្រហាយបំផុត។ ម្យ៉ាងទៀត ដោយសារអ្នកជាបុរសទី ១ របស់នាង ដូច្នេះឱកាសដែលនាងមិនចេះរឿងលើគ្រែ ក៏មានច្រើន ព្រោះនាងមិនធ្លាប់មានបទពិសោធន៍ និងត្រូវបំភ្លេចចោលឲ្យហើយទៅ រឿងស្រណុកស្រួលលើគ្រែទាំងឡាយ ព្រោះវានឹងពិបាក ដែលបង្គាប់ឲ្យក្រមុំជើងថ្មីម្នាក់ ធ្វើអូរ៉ាល់ ស៊ិច (Oral Sex) ឲ្យអ្នក។ រឿងមួយទៀត បើអ្នកបានជួបក្រមុំបរិសុទ្ធ តាមត្រូវការហើយ អ្នកនឹងត្រូវអង្គុយខ្វាយខ្វល់ជានិច្ចថា តើពេលណានាងនឹងបែកចិត្តឈប់សេពគប់នឹងអ្នក?
គិតឲ្យគ្រប់ជ្រុងជ្រោយ ៖
កុំឲ្យរឿងនៅក្នុងអតីតកាល មានផលប៉ះពាល់ដល់ការសម្រេចចិត្ត។ កុំឲ្យបទពិសោធន៍នៅក្នុងអតីតកាល ក្លាយជាអង្គប្រកបសំខាន់ ក្នុងការសម្រេចចិត្ត រឿងអនាគតគូស្រកររបស់លោកអ្នក។ កុំប្រញាប់វិនិច្ឆ័យ នារីភេទ លើភាពបរិសុទ្ធ ឬមិនបរិសុទ្ធ ដោយមិនបានមើលឲ្យជ្រៅ។ កុំធ្វើខ្លួនថា មានសិទ្ធិរវីរវល់នឹងរឿងអតីតកាលរបស់នាង៕
មតិយោបល់