ព័ត៌មានជាតិ

ប៉ុនប៉ងលួចទ្រព្យសម្បតិ្ត ពលរដ្ឋនៅក្នុងផ្ទះជួល ត្រូវម្ចាស់ចាប់បានប្រគល់ឲ្យសមត្ថកិច្ច

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃចន្ទ​ ​១រោច​ ខែចែត្រ ឆ្នាំជូត ទោស័ក ព.ស .២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី មានករណីប៉ុនប៉ងលួច ចំណុចផ្ទះជនរងគ្រោះ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ តាំង សេងហួត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ-សង្កាត់កើតហេតុខាងលើ មុខរបរម្ចាស់ផ្ទះជួល ។ ជនសង្ស័យ០១នាក់ (ឃាត់ខ្លួន) ឈ្មោះ សាយ ចាន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖
–ទូរស័ព្ទដៃចំនួន៣គ្រឿង (1-ម៉ាកSAMZUNG A7 ពណ៌ខ្មៅ 2-ម៉ាក ICaLL ពណ៌ខៀវ 3-ម៉ាក NOKIA105 ពណ៌ខ្មៅរបស់ជនសង្ស័យ) ។
–នាឡិកាដៃម៉ាក LONGBO ខ្សែពណ៌ឈាមជ្រូក១គ្រឿង(របស់ជនសង្ស័)។
–មួកចាក់ឆ្នួតក្រហមចំនួន១ ។
–កាបូបដៃពណ៌ខ្មៅ១ និងលុយ១៣០០រៀល (របស់ជនសង្ស័យ) ។

ដំណើររឿងហេតុ៖ កាលពីវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះ កំពុងតែអង្គុយហូបបាយ នៅក្នុងបន្ទប់របស់ខ្លួន ពេលនោះស្រាប់តែឃើញជនសង្ស័យ តាមរយ:កាមេរ៉ាសុវត្ថិភាព បានដើរឡើងទៅលើផ្ទះជាន់លើអើតមើលតាមបន្ទប់ជួល ឃើញដូចនេះជនរងគ្រោះ បានប្រាប់ទៅមិត្តភក្តិរបស់ខ្លួន ដើម្បីជួយស្ទាក់ចាប់ជនសង្ស័យ គ្រាន់តែឮសំរឹបជើងម្ចាស់ផ្ទះ ជនសង្ស័យបានរត់ចុះក្រោមវិញ ក៏ត្រូវបានម្ចាស់ផ្ទះ និងមិត្តភក្តិចាប់ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ ធ្វើការសាកសួររួច បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់