ព័ត៌មានជាតិ

តោ​បី​អង់គ្លេស លុត San Marino យ៉ាង​ចាស់ដៃ​យប់មិញ​

​ក្លិប​តោ​បី​អង់គ្លេស បានបង្ហាញ​ភាពខ្លាំង​របស់​ខ្លួន​ក្នុង​គ្រុប E ដោយ​លុត​ក្លិប San Marino នៅ Wembley កាលពី​យប់​ថ្ងៃ​ព្រហស្បត្តិ៍ ដោយ​ឈ្នះ​ក្នុង​លទ្ធផល ៥ ទល់នឹង ០ ក្នុង​វគ្គ​ជម្រុះ ឡើង​ទៅ​កាន់ Euro 2016 ។​
នៅ​នាទី ២៥ លោក Phil Jagielka បាន​ជួយ​ឲ្យ​តោ​បី​អង់គ្លេស នាំមុខ និង​នាទី ៤៣ កីឡាករ Andy Selva ស៊ី​ហ្សូ ត្រូវ​មុខ Wayne Rooney អាជ្ញាកណ្តាល​ពិន័យ​កាត​លឿង ឲ្យ​ប៉េណ័ល​ទី និង​ធ្វើឲ្យ តោ​បី​អង់គ្លេស​នាំមុខ ២ ទល់នឹង ០ ។ នៅ​នាទី ៤៩ កីឡាករ Danny Welbeck បាន​រក​គ្រាប់​បាល់ បន្តទៀត ខណៈ​ដែល​នាទី ៧២ ៧៨ Andros Townsend និង Wayne Rooney រកបាន​ម្នាក់​មួយ​គ្រាប់​បន្ថែមទៀត ជួយ​អង់គ្លេស​លុត San Marino ក្នុង​លទ្ធផល ៥ ទល់នឹង ០ ៕
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ៖

england11_950x520_1601014a

មតិយោបល់