ទីភ្នាក់ងារ ប៉ូលីសជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តច្បាប់ថ្មី ដើម្បីតម្រូវឲ្យម្ចាស់ អាជីវកម្មរកស៊ីរី ផ្លូវភេទ ត្រូវបញ្ជាក់អំពី បញ្ជីរឈ្មោះនៃបុគ្គលិក ដែលបម្រើសេវាផ្លូវភេទ ទាំងជាតិ និងបរទេសរបស់ខ្លួន។
សារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០១៤ថា វិធានការនេះ នឹងត្រូវអនុវត្ត នៅថ្ងៃទី១៧ ខែតុលាខាងមុខ ហើយក៏នឹងត្រូវអនុវត្តនៅទីតាំងកន្លែងលេងល្បែងកំសាន្ត ដែលជាប្រភេទមួយ ស្រដៀងគ្នានឹងឧស្សាហកម្មកំសាន្តរបស់មនុស្សពេញវ័យផងដែរ។
បទបញ្ញត្តិរបស់ការិយាល័យគណៈរដ្ឋមន្ត្រី បានតម្រូវឲ្យអ្នករកស៊ីផ្លូវភេទ ត្រូវចុះឈ្មោះ ភេទ អាយុ ថ្ងៃខែឆ្នាំ ចាប់ផ្តើម ធ្វើការ និងសញ្ជាតិ ប្រសិនបើពួកគេជាជនបរទេស ហើយប្រសិនបើជាជនជាតិជប៉ុន ត្រូវបញ្ជាក់អំពី ទីលំនៅអចិន្ត្រៃយ៍។
ពាក់ព័ន្ធនឹងបញ្ញត្តិនេះ សមាជិកមួយចំនួនមកពីគណបក្សប្រជាធិបតេយ្យសេរីនិយម ក៏បានអំពាវនាវឲ្យ ពិនិត្យឡើងវិញលើច្បាប់នេះផងដែរ។
ព័ត៌មានជាតិ
មតិយោបល់