ក្រុមស្រាវជ្រាវទៅលើប្រព័ន្ធសុវត្ថិភាព Kaspersky Lab បានបង្ហាញរបាយការណ៍ថ្មីមួយថា បានរកឃើញមេរោគថ្មី ដែលមានជ្រៀតចូលទៅក្នុងប្រព័ន្ធរបស់ម៉ាស៊ីន ATM ដើម្បីមានលទ្ធភាពអាចលួចលុយចេញពីម៉ាស៊ីនបានក្នុងខ្ទង់រាប់លានដុល្លារអាមេរិក។
ស្របពេលជាមួយគ្នានេះ ប៉ូលិសអាំងទែរប៉ូល(Interpol) បានបញ្ជាក់បន្ថែមពីលើរបាយការណ៍របស់ Kaspersky Lab ថា Hacker មានគោលដំធំទៅលើការលួចប្រាក់ពីម៉ាស៊ីន ATM នៅតំបន់អ៊ឺរ៉ុបខាងកើត រុស្ស៊ី និងតំបន់មួយចំនួនទៀត។ ប៉ូលិសអាំងទែរប៉ូល បានបន្ថែមទៀតថា មានម៉ាស៊ីន ATM ចំនួន ៥០នៅក្នុងតំបន់អឺរ៉ុបខាងកើត និងរុស្ស៊ីត្រូវបាន Hacker លុកលុយ។ ចំណែក Kaspersky Lab វិញបានបន្តទៀតថា នៅក្នុងប្រទេសចិន អ៊ីស្រាអែល ម៉ាឡេស៊ី ឥណ្ឌា និងសហរដ្ឋអាមេរិក ក៏កើតមានករណីខាងលើនេះដែរ។
តាមពិតទៅ ប្រសិនបើជាម៉ាស៊ីន ATM ទាំងនោះ មិនបានភ្ជាប់អ៊ីនធើណែតគឺក្រុម Hacker មិនអាចលួចលុយតាមរយៈគេរោគនោះបានទេ៕
មតិយោបល់