ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា របួសធ្ងន់-ស្រាល៤នាក់

កណ្ដាល: យ៉ាងហោចណាស់មនុស្ស៤នាក់បារងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ រវាងម៉ូតូ២គ្រឿងបុកគ្នា វេលាម៉ោង៧និង០៧ នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ ២១ ចំណុចខាងក្រោយវត្តភក្ដីសិរីដីដុះ ស្ថិតនៅក្នុងភូមិកំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះទី១.ឈ្មោះ សាន់ សូនីម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ។ ទី២.ឈ្មោះ ផល សុភាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិ.ឃុំ ជាមួយគ្នា រងរបួសជើងខាងឆ្វេង។ ទី៣.ឈ្មោះ វីរ: លាងឆាយ ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នករួមដំណើរ មុខរបរកសិករ មានទីលំនៅ ភូមិ.ឃុំ ជាមួយគ្នា រងរបួសជើងខាង។ ទី៤.ឈ្មោះ ផល សុធីប ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិ.ឃុំ ជាមួយគ្នា គ្មានរបួស។ ទី៥.ឈ្មោះ អេង  វ៉ាន់ ឌី ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរ ឌុបបន្លែលក់ មានទីលំនៅ នៅភូមិស្វាយតាមេឃ ឃុំកោះធំ ស្រុកកោះធំ រងរបួសស្រាល។

នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក Honda សេ៩០ ពណ៌ខៀវចាស់ ពាក់ស្លាកលេខកណ្ដាល 1M-1003 បើកបរក្នុងទិសដៅ ពីត្បូងទៅជើង (ជ្រៃធំ-តាខ្មៅ) បានប៉ះជាមួយម៉ូតូម៉ាក Honda សេ ៧០ ពណ៌ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ 1P-5700 បើកបរក្នុងទិសដៅពីជើង ទៅ ត្បូង(តាខ្មៅ.ជ្រៃធំ) បណ្ដាលឲ្យមានអ្នករបួស និងខូចខាតម៉ូតូទាំងសងខាង។

ក្រោយកើហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង រួចហើយម៉ូតូ២ទាំងគ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីដោះស្រាយ៕

photo_2016-09-22_10-38-17

photo_2016-09-22_10-38-08

photo_2016-09-22_10-38-10

photo_2016-09-22_10-38-12

photo_2016-09-22_10-38-14

photo_2016-09-22_10-38-15

មតិយោបល់