កំពង់ឆ្នាំង៖ប្រជាពលរដ្ឋប្រមាណជាង១០០នាក់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ បានភ្ញាក់ផ្អើលនាំគ្នាទៅមើលស្ត្រីកើតកូនមកជាពងនិងចិញ្ចៀន២វង់ដែលកំពុងស្នាក់នៅក្នុងវត្តព្រះឥន្ទកោសីស្ថិតនៅក្នុងភូមិព្រៃព្រាល ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ ដែលភាគច្រើនគាត់មានជំនឿ។
ក្រោយពីស្ត្រីឈ្មោះ ជា អ៊ីត អាយុ៤២ឆ្នាំ មានកូន៥នាក់ និងមានប្តីឈ្មោះ ប៊ូ រុន អាយុ៥២ឆ្នាំ ជាកសិកររស់នៅក្នុងភូមិព្រៃព្រាល ឃុំអញ្ចាញរូង បានកើតកូនកាលពី៣ខែមុនជាពង១គ្រាប់ និងកើតកូននៅក្នុងវត្ត២លើកទៀតជាចិញ្ចៀន២វង់នៅថ្ងៃទី០៨និង០៩ ខែតុលា រួចមកភាពភ្ញាក់ផ្អើលតៗគ្នា ក៏កើតមានឡើងតែខ្លះជឿនិងខ្លះមិនជឿឡើយ តែនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤នេះ មានអ្នកផ្អើលទៅមើលជាង១០០នាក់ និងភាគច្រើនមានជំនឿទៅវិញ ប៉ុន្តែតាមការស្រាវជ្រាវសួរនាំរបស់អ្នកយកព័ត៌មានយើង ពុំទាន់មានអ្នកណាមួយចេញមុខអះអាងថារឿងនេះជារឿងពិតឬរឿងប្រឌិតយ៉ាងណានោះឡើយ។
លោក ធន់ រតនា នាយប៉ុស្តិនគរបាលរដ្ឋបាលអញ្ចាញរូង បាននិយាយអាយដឹងនៅល្ងាច
ថ្ងៃទី១០ ខែតុលានេះថា៖នៅថ្ងៃទី១០ ខែតុលានេះ លោកបានឃើញអ្នកស្រុក ប្រមាណជាង១០០នាក់ ដែលភាគច្រើនរស់នៅក្នុងស្រុកបរិបូរណ៌បានផ្អើលមកមើលពិតមែន ហើយភាគច្រើនមានជំនឿ អុជធូបបន់ស្រន់សុំពរជ័យ ប៉ុន្តែមកដល់ថ្ងៃនេះស្ត្រីកើតកូនចម្លែកនេះ មិនទាន់មានសកម្មភាពពអ្វីមួយដូចជាព្យាបាលជម្ងឺ ឬធ្វើអ្វីផ្សេងៗអោយពូកែសាកសិទ្ធ សំរាប់អ្នកទៅមើលអោយពួកគេមានជំនឿកាន់តែខ្លាំងក្នុងរឿងនេះនៅឡើយ។
លោកនាយប៉ុស្តិបាននិយាយអោយដឹងទៀតថា៖លោកនិងសមត្ថកិច្ចនគរបាលស្រុកបរិ បូរណ៌បានព្យាយាមរកយាយចាស់នៅក្នុងវត្តដែលបានដឹងនិងឃើញផ្ទាល់ភ្នែកនូវហេតុការណ៍នេះដើម្បីបញ្ជាក់ការពិតដែរ ប៉ុន្តែពុំទាន់មានឱកាសហៅពួកគាត់មកសាកសួរបានទេ ព្រោះឃើញពួកគាត់ នៅជិតស្ត្រីកើតចម្លែងរហូត ក្នុងរូបភាពជាស្នំឬភិលាង ក្នុងជំនឿផ្សេងៗរបស់ពួកគាត់ គេមិនអនុញ្ញាតិអោយហៅពួកគាត់មកសាកសួរបាននៅឡើយ។ប៉ុន្តែតាមការសាកសួរប្រជាពលរដ្ឋដែលមកមើល លោកចៅអធិការវត្ត គណៈកម្មការវត្ត គឺពួកគាត់មានជំនឿច្រើន។
តាមការពិនិត្យ និងវិភាគរបស់ក្រុមអ្នកយកព័ត៌មានយើងក្នុងជំនឿ ឬគ្មានជំនឿ របស់ប្រ ជាពលរដ្ឋមាន២ចំណុចផ្សេងគ្នា គឺ១ស្ត្រីរូបនោះមានដោះឡើងតឹងដូចស្ត្រីដែលមានកូនខ្ចីពិត
មែននេះគឺជាចំណុចដែលគេជឿ ២ចំណុចដែលគេមិនជឿព្រោះតែគ្មានអ្នកណាចេញមុខអះអាងថាបានឃើញផ្ទាល់ភ្នែកឬបានជួយរិតពោះពុងនិងឃើញស្ត្រីរូបនោះសំរាលកូនមកជាពងនិងជាចិញ្ចៀន២វង់នេះពិតមែន។ដូច្នេះរឿងខាងលើនេះកំពុងស្ថិតក្នុងភាពអាថកំបាំងនៅឡើយ ប៉ុន្តែការជំនឿលើការជឿឬមិនជឿត្រូវបានគោរពនិងការពាដោយច្បាប់ ពុំមានអ្នកណាអាចបំបិតសិទ្ធិសេរីភាពមនុស្សបានឡើយ។ប៉ុន្តែកុំភ្លេចថាអំពើ ឆរបោក បើគេរកឃើញក៏មានទោសដែរចំពោះមុខច្បាប់៕
មតិយោបល់