ព័ត៌មានជាតិ

ខ្សឹប​ដាក់​មេក្រូ ប៉ូលិស​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ តាំងខ្លួន​ជា​អ្នក​រត់​ការ​ចូល​ប៉េ​អ៊ឹម​តំលៃ​២៨០០​ដុល្លារ​

​កំពង់ធំ​៖ មាន​សេចក្តីរាយការណ៍ ពី​ជនរងគ្រោះ​ម្នាក់ បាន​កើតទុក្ខ​មិន​សុខចិត្ត ចំពោះ​ទង្វើ​របស់​លោក អនុសេនីយ៍ឯក ភិន ភាន ជា​សមត្ថកិច្ច​ប៉ូលិស​នៃ​ស្នងការ​នគរបាល ខេត្ត​កំពង់ធំ តែ​ត្រូវបាន​ថ្នាក់លើ​បាន ប្រគល់ តួនាទី​ឲ្យ​ចាំ​ការពារ​សុ​វត្តិភាព​ជូន គយ​ខេត្តកំពង់ធំ តែ​ប្រហែលជា​អាជីព​ជា​អ្នក​ការពារ​មិន​សូវ​កាក់កប បានជា បែកគំនិត​ក្លាយជា​អ្នក​រត់ការ មនុស្ស​ឲ្យចូល​ជា​សមត្ថកិច្ច​ប៉េ​អ៊ឹម ក្នុង​តំលៃ​២៨០០​ដុល្លា​។​
Image110
​តាម​ការ​ឲ្យដឹង​ពី​លោក សេង សឿន ជា​ជនរងគ្រោះ ដែល​មាន​កូនប្រុស​ម្នាក់​ឈ្មោះ សឿន កុយ រស់នៅ​ភូមិ អូ​កន្ធរ សង្កាត់​អូ​កន្ធរ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ដោយហេតុតែ​ចង់ឲ្យ​កូន បាន​ចូល​ជា​ប៉េ​អ៊ឹម ក៏​សុខចិត្ត​ស្វាស់ស្វែង​រក​ថវិការ ដើម្បី​ជួយ​ឲ្យ​កូន​បាន​ចូល​ជា​ប៉េ​អ៊ឹម ខណៈពេលដែល លោក ភិន ភាន ជា​សមត្ថកិច្ច​ប៉ូលិស បាន​ទៅ​រក​គាត់​ទាំង​យប់ កាលពី​ជាង​១​ឆ្នាំកន្លះ​កន្លងមក ដោយ​បាន​អះអាង​ថា ខ្លួន​ធានា​និង​នាំចូល​ជា​កងរាជអាវុធហត្ថ តែ​ត្រូវ​បង់​លើកដំបូង ៨០០​ដុល្លា ក្រោយមក​លោក​អនុសេនីយ៍ឯក ភិន ភាន ថា​លុយ​នឹង​មិន​គ្រប់ ទេ​ទាល់តែ​បង់​ឲ្យគេ​២០០០​ដុល្លា​បន្ថែមទៀត ទើប​ការងារ​សម្រេច​បាន​មួយរយ​ភាគរយ ។​លោក សេង សឿន ជា​ឪពុក​បាន​ឲ្យ​បន្ថែមទៀត ហើយ​បាន​សន្យាថា មួយអាទិត្យ ទាំង​កូន​ទាំង​ក្រុម​គ្រួសារ ក៏​អន្ទះ​អន្ទេង​រងចាំ មួយអាទិត្យ​រាប់សិប​ដង និង​មួយ​ខែ​ជាច្រើន​ដង ដោយសារ​ការ​កុហក​បោកប្រាស់ របស់ លោក​ប៉ូលិស​រូប​នេះ ទើប​គាត់​សម្រេចចិត្ត​សួរនាំ​តាម​ត្រង់​ទៅ​លោក ភិន ភាន ត្រូវបាន​លោក​ប៉ូលិស​(​មរកត​) រូប​នេះ​ចោល​ពាក្យ​សំដី​ថា ទៅប្តឹង​ឯណា​ក៏​អញ្ជើញ ឲ្យតែ​ប្តឹង​ឈ្នះ​លោក អនុសេនីយ៍ឯក​រូបនេះ សូម​អញ្ជើញ​។​

​ក្រោយ​ពី​ពត៌មាន​បែកធ្លាយ​នូវ រឿងអាស្រូវ​របស់​លោក អនុសេនីយ៍ឯក ភិន ភាន លោក​ក៏​បាន​សន្យា​ជា​ថ្មី​ជា មួ​យ​និង​លោក សេង សឿន ថា​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ ២០១៤​នេះ ការងារ​និង​បានសម្រេច​១០០​ភាគរយ តែ​បើ​សិន​ជា​ការងារ​មិនបាន​សម្រេច​ទេ លោក​និង​ប្រគល់​លុយ ចំនួន ២៨០០​ដុល្លា​ឲ្យទៅ​ជនរងគ្រោះ​វិញ ។​

​ពាក់ព័ន្ឋ​ទៅនឹង​ការចោទប្រកាន់នេះ លោក អនុសេនីយ៍ឯក ភិន ភាន ជា​មន្ត្រី​របស់​ស្នងការ​នគរបាល ខេត្ត កំពង់ធំ បាន​ឆ្លើយថា ពិតជា​មាន​រឿង​ទាំងនេះ​មែន ដោយ​លោក​បាន​អះអាងថា​និង​ជួយ​មិត្ត​ភ័ក្ក​ដោយសារ​មាន​បង​នៅ​ផ្ទៃ​ប្រទេស ទើប​បាន​ទៅ​ពឹងពាក់​ឲ្យគេ​ជួយ រត់ការ​មនុស្ស​ឲ្យចូល​ធ្វើ​ជា​ប៉េ​អ៊ឹម​ផ្ទៃ​ប្រទេស តែ​សេចក្តីសម្រេច មិន​ទាន់​ធ្លាក់​មក ហើយ​បងស្រី​នៅ​ផ្ទៃ​ប្រទេស​នោះ​ឈ្មោះ រ៉ុក ជា​អ្នកទទួល រត់ការ ចូល​ចូល​ប៉េ​អ៊ឹម នៅ​ផ្ទៃ​ប្រទេស​រួច​
​ហើយ​និង​ផ្លាស់​មក​ធ្វើ​ជា​ប៉េ​អ៊ឹម​នៅ​ខេត្ត​កំពង់ធំ​វិញ ហើយ​នៅពេល​ថ្ងៃទី ១៥ នេះ​បើ​មិន​បាន​ចូល​ទេ គឺ​និង​ប្រគល់​លុយ​ឲ្យទៅ​គេ​វិញ​។ ដូច្នេះ​ទាំង កូន ទាំង​គ្រួសារ​ជនរងគ្រោះ គ្មាន​សង្ឃឹម​បន្តិច​សោះឡើយ ថា​និង​បាន​លុយ​មក​វិញ ហើយ​បាន​ការងារ​ធ្វើ ដោយសារ​នេះ​ជា​ពាក្យ​កុហក លើក​ទី​១០២​ហើយ ។​

មតិយោបល់