ព័ត៌មានជាតិ

សណ្តាន​ប្រុសៗ ពិត​ជា​បែប​នេះ ប្រើ​ពាក្យ​បង​ស្រលាញ់​អូន ចង់​រួមរ័ក ឬ​ដេក​ជាមួយ​នឹង​នាង ?

​ភ្នំពេញ​៖ ឃ្លិប​វីដេអូ​ឃ្លិប​មួយ ដែល​បង្ហាញ​ពី​ស្នេហា​របស់​យុវវ័យ ដែល​បង្កើតឡើង​ដោយ ក្រុម ឡូយ​៩ បាន​ធ្វើឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍លើ​ឃ្លា ពាក្យ​ថា “​បង​ស្រលាញ់​អូន​” ។ ពាក្យ​ថា “​ស្រលាញ់​” វា​មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់ ដោយ​អាច​ប្រើ​ចំពោះ អ្នកមានគុណ និង អ្នក​ជាទី​ស្រលាញ់​ផ្សេងទៀត រួម​ទាំង​ម្ចាស់​បេះដូង​ផងដែរ ។ ពាក្យ​នេះ ត្រូវបាន​គេ​យល់ឃើញថា នៅពេល​ដែល​ប្រើ​ថា “​បង​ស្រលាញ់​អូន​” អាច​មានន័យថា បង​ចង់​រួមរ័ក ឬ​ដេក​ជាមួយនឹង​អូន បញ្ច្រាស​មក​វិញ បើសិន​ជា​ស្រី​ប្រើ​វិញ ថា “​អូន​ស្រលាញ់​បង​” តើ​អាច​មានន័យថា “​អូន​ចង់​រួមរ័ក ឬ​ដេក​ជាមួយ​បង​” ដែរឬទេ ?
​ក្នុង​ឃ្លិប​នេះ មាន មាន សូ​នី​តា និយាយ​ឌឺដង​ឲ្យ​បងប្រុស​ក្នុង​សាច់រឿង​ថា “​សណ្តាន​មនុស្ស​ប្រុស​ចឹង​ហើយ បង​ស្រលាញ់​អូន បានន័យថា​បង​ចង់​ដេក​ជាមួយ​នឹង​អូន​” ។​
​ចំណុច​នេះ​បាន​ក្លាយជា សំនួរ​ពិភាក្សា​លើ​អន​ឡា​ញ ដោយ​មាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ចាប់អារម្មណ៍​យ៉ាង​ព្រោងព្រាត នាំគ្នា​វែកញែក រកហេតុ​និង​ផល មក​ដោះស្រាយ ។
​មាន​អ្នក​អន​ឡាញ និង ក្រៅសង្គម​បណ្តាញ​នេះ​បាន​បញ្ជាក់ថា ពាក្យ “​បង​ស្រា​លាញ់​អូន​” ពេល​ខ្លះ​វា​អាច​ស៊កសៀត ដោយ​សំដៅលើ​ពាក្យ​ថា “​ចង់​រួមរ័ក​” ។ ក៏​ប៉ុន្តែ​អ្នកខ្លះ​វិញ ថា​វា​មិនចឹង​ទាំងអស់​នោះ​ទេ ពាក្យ​នេះ​វា​គ្រាន់តែ​បង្កប់​អត្ថន័យ នៅ​ពីក្រោយ​សុភមង្គល​គ្រួសារ​ដែល ពួតដៃគ្នា​រកស៊ី រួមរស់​ចិត្ត​មួយ​ថ្លើម​មួយ ហើយ​សុភមង្គល​នេះ​ក៏​កើតចេញ ពី​ដំណេក​តណ្ហា​នេះ​ផង​ដែរ ។
2014-10-13_073234
​បើ​តាម​ការបកស្រាយរ​បស់​បណ្តា​វេជ្ជបណ្ឌិត​ផ្នែក​សុខភាព និង​ផ្លូ​ភេទ ទាក់ទិន​រឿង​ស្នេហា ឬ​ស្រា​លាញ់​នេះ​បានឲ្យដឹងថា ៖ ស្នេហា​មាន​ច្រើន​ប្រភេទ​ណាស់​។ មាន​ស្នេហា​បែប​រ៉ូមែ​ន​ទិក ឬ ឆេះ​ឆួល ដែល​គួរអោយ​រំភើប និង គួរ​អោយ​រំជើបរំជួល​ចិត្ត​។ បេះដូង​លោត​កាន់តែ​លឿន អ្នក​ក៏​កាន់តែ​មាន​អារម្មណ៍​ថា ផ្កា​ភ្លើងអគ្គិសនី​ដែល​រសាត់​មក​តាម​ខ្យល់​បាន​ហោះ​ចេញ នៅពេល​ដែល​អ្នក​បាន​ជួប​មនុស្ស​ដែល​អ្នក​ស្រលាញ់​។​

​ស្នេហា​ប្រភេទ​នេះ​មាន​ជំរៅ​ជ្រៅ តែ​វា​ក៏​នឹង​ឆាប់​សាបរលាប និង មាន​ការឈឺចាប់​ផងដែរ​។ ស្នេហា​ប្រភេទ​នេះ​អាច​នឹង​រលាយ​បាត់បង់ ឬ ចាស់​រស់រានមានជីវិត​ក្លាយ​ទៅ ”​ស្នេហា​ចាស់ទុំ​” ឬ “​ស្នេហា​បែប​គូរ​កន​” ដែល​គេ​គិតថា​វា​ជា អំណាច​ស្នេហា​ពិតមែន​។​

“​ស្នេហា​ចាស់ទុំ​” រួមបញ្ចូល​នូវ​មិត្តភាព ការចាប់អារម្មណ៍​លើ​រូបរាងកាយ ចំណង់​ផ្លូវភេទ ការ​នៅ​ជាមួយគ្នា និង ការប្តេជ្ញាចិត្ត​។ ដៃគូរ​ទាំងពីរ​នេះ​អាច​ជា​មិត្ត និង ដៃគូ​ស្នេហា​។ ពួកគេ​ទាំង​ពីរ​ពិតជា​បារម្ភ​ពី​សុខ​ទុក​គ្នា​ទៅវិញទៅមក ។ ពួក​គេ​គោរព​ដៃគូ​ស្នេហា​របស់​ពួក​គេ​ដូច​ការគោរព​ខ្លួនឯង ។ ពួកគេ​មាន​ភាពស្មោះត្រង់ ទៀងត្រង់ ចិត្ត​ទូលាយ ចេះ​យល់ចិត្ត​គ្នា ចេះ​អធ្យាស្រ័យ​គ្នា ចេះ​ទទួល​យក​គ្នា ជិតស្និទ្ឋ​ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត​។

​ស្នេហា​បែប​ចាស់ទុំ​នេះ​នៅ​ស្ថិតស្ថេរ​បានយូរ តែ​ត្រូវការ​ខិតខំ​ប្រឹង​ប្រឹង​បណ្តុះបណ្តាល និង ធ្វើអោយ​ស្នេហា​នេះ​កាន់តែ​ប្រសើរ​។ ដៃគូ​ស្នេហា​ទាំង​ពីរ​ដឹងថា ដើម្បី​អោយ​ទំនាក់ទំនង​គេ​ឆ្ពោះទៅមុខ គេ​ចាំបាច់​ត្រូវ​មាន​ការប្តេជ្ញា​ចិត្ត​ចំពោះ​ទំនាក់ទំនង និង ចំពោះ​ដៃគូ​របស់​ពួកគេ ក៏ដូចជា​ខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នា​សំរាប់​ភាព​ជោគជ័យ​នេះ​៕​
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់