ព័ត៌មានជាតិ

មេ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឪ​រ៉ាល់​គ្មាន​ឆន្ទះ​ក្នុង​ការទប់ស្កាត់​បទល្មើស​ព្រៃឈើ​ថែមទាំង​បើកភ្លើង​ខៀវ​ឲ្យ​ដឹក​រាល់ថ្ងៃ​

​កំពង់ស្ពឺ​៖​ជា​រៀងរាល់ថ្ងៃ​គេ​បាន​សង្កេតឃើញ​ឈើប្រណិត​រាប់សិប​ម៉ែត្រគូប​មាន​លំហូ​រដឹក​ចេញ​តាម​រថយន្ត​សេរី​យី​ឌុប​រាប់​សិប​គ្រឿង ដែល​រថយន្ត​ទាំង​ត្រូវបាន គេ​ដឹងថា​ជា​របស់​មន្ត្រី​យោធា ដែល​មាន​អំណាច បុណ្យ​ស​ក្ក័ និង លុយកាក់ ហើយក៏​ជា​អ្នក​មាន​តួនាទី​ធំ បាន​ដឹកអុស​បង្កប់​ឈើ គ្រាន់​បង់លុយ​ឲ្យ មន្ត្រី​បរិស្ថាន​ជា ការ​ស្រេច ។​
​ជា​ការពិត​ការរកស៊ី​ឈើ​បង្កប់​នៅក្រោម​អុស​រាល់ថ្ងៃ​បើ​ទោះ​ជា​បុគ្គល​នោះ​មាន​អំណាច​ឬ​បុណ្យ​សក្ក័​ប៉ុណ្ណា​ក៏​ការ​ប្រព្រឹត្តនៅមាន​ទម្លាប់ ឆ្លងកាត់​ជំនាញ ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​ពាក់​ពន្ធ័ ដែល​គេ​តែងតែ​ហៅ (​បើកភ្លើង​ខៀវ​) ។​កត្តា​បែបនេះ​បាន​ជំរុញ​ឲ្យមាន​លើកឡើងពី​មតិ​មហាជន​ជា ច្រើន​នៅក្នុង​ខេត្ត​កំពង់ស្ពឺ ដោយ​បាន​ពោល​ថា ទាំង​អ្នក​រកស៊ី​ទាំង​សមត្ថកិច្ច​ជា មនុស្ស​តែ​មួយ ដូចនេះ​មិនបាច់​រកមុខ​អ្នក​បំផ្លាញ​ព្រៃឈើ​នោះទេ​។​

​ថ្មីៗ​នេះ​មាន​លើក​ឡើង​មិន​ញញើត​មាត់​ពី​ពលរដ្ឋ​ដែល​ស្រឡាញ់​ព្រៃឈើ​ក្នុងស្រុក​ឪ​រ៉ាល់​ថា គេ​ឃើញ មាន​ការផ្លាស់ នាយក​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឪ​រ៉ា និង​បាន ដាក់ជំនួស មក​វិញ​នៅ​លោក យ៉ង់ ភារម្យ ដែល​ជា​មន្ត្រី​មកពី​ក្រសួង​បរិស្ថាន ជំនួស​ដំណែង​នេះ ។ តែ​ការផ្លាស់ប្តូរ ក្នុង​យុទ្ធសាស្ត្រ​ដែល​គេ​តែង​និយម​ហៅថា (​កំណែទម្រង់រដ្ឋបាល​)​វា​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅទៀត​គឺ​ជំនួញ​ឈើ​កាន់តែ​រីក​ដូច​ផ្សិត​វា​គ្រាន់​ផ្លាស់​ពី​ដឹក​ពេលយប់​មក​ដឹក​ទាំង​ថ្ងៃ​ដែល​បង្កប់​ក្រោម​អុស​របស់​ឡាន​មាន​ស្លាក​យីហោ​យោធា​ដែល​ដឹក​ចេញ​ចំណុច​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឪ​រ៉ាល់​កាន់តែ​ផុលផុស​ហើយ​កាន់តែ​ប្រ​កាន់​បក្សពួក​ក្នុង​ការរកស៊ី​ថែមទៀត​។​
032
​នាពេល​បច្ចុប្បន្ន​មុខរបរ​ដ៏​សែន​កាក់កប​ខាងលើ​ត្រូវបាន​គេ​ដឹងថា​មាន​តែ​មន្ត្រី​យោធា​និង​មន្ត្រី​ប៉េអឹម​មួយចំនួន​ក្នុង​ស្រុក​ឪ​រ៉ា​ល់​បាននិងកំពង់​សម្ងំ​រក​ស៊ី​យ៉ាង ស្ងៀមស្ងាត់​និង​ត្រូវរ៉ូវ​ជាមួយ​អស់លោក​ដែល​ជា​ជំនាញ​ប្រចាំ​តំបន់​នោះ សូម្បី​តែ មាន​អ្នក​ដែល​មិន​មាន​អំណាច​មួយចំនួន​ចង់​រកស៊ី​ក្នុង​តំបន់​នោះ​គឺ​មិន​បាន​សុខ​ឡើយ ។​
​ទាក់ទង​និង​រឿង​មន្ត្រី​បរិស្ថាន​នេះ​ដែរ​ក៏​នៅ​មាន​លោក ហេង គួន ដែល​ជា​ប្រធាន មន្ទីរ​បរិស្ថាន​ខេត្ត​និង​ជា​អ្នកទទួលខុសត្រូវ​មួយផ្នែកធំ​ក្នុង​រឿង​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឪ​រ៉ាល់​នេះដែរ​។​

​ក្នុង​រឿង​ជំនួញ​ឈើ​ក្រញូង​ខាងលើ​ក្នុង​ខេត្ត​កំពង់ស្ពឺ​នៅ​មាន​ចំណុច​ជាច្រើន​ដូចជា​ការកាប់បំផ្លាញ​ព្រៃឈើ​លើ​ចំណុច​ភ្នំ​គីរីរម្យ និង​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន ជំរក​សត្វព្រៃ​ភ្នំ​ឪ​រ៉ា​ល់ ដែល​ការកាប់​និង​ដឹកជញ្ជូន​ឈើ​ទាំង​នោះ​ត្រូវបាន​គេ​ដឹងថា សុ​ត​សឹងតែ​មន្ត្រី​ធំៗ​ដែល​មាន​អំណាច បុណ្យ​ស​ក្ក័ គ្មាន​អ្នកណា​ហ៊ាន​ប៉ះ​។​
​រឿង​នេះ​មាន​តែ​ឯកឧត្តម​អភិបាលខេត្ត​ទេ​ដែល​ត្រូវមាន​វិធានការ​ទប់ស្កាត់​ឬ​ចាត់តាំង​មន្ត្រី​ជំនាញ​ដែល​មិន​មាន​ការទាក់ទង​ជាមួយ​និង​អ្នករកស៊ី​ពី​ព្រោះ​អ្នក​រកស៊ី​ក្នុង​ខេត្ត​ជា​បក្សពួក​មានអំណាច ដូច្នេះ​បើ​ចង់​បង្ក្រាប​លុះត្រាតែ​មន្ត្រី​ទាំងនោះ មាន​ឆន្ទះ​ទើប​ការបង្ក្រា​បមាន​ប្រសិទ្ធិ​ភាព ។​
012
​បើ​ទោះជា​កម្ពុជា​កំពង់​ប្រឹងប្រែង​ស្ដារ​និង​កសាង​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ធនធាន​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​យើង និង​ជា​ពិសេស​ក្នុង​ខេត្ដ​កំពង់ស្ពឺ ដែល​កំពង់​រង​នូវ​ការគំរាមកំហែង ការបាត់បង់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ យើង​ត្រូវ​រួមចំណែក​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​ព្រៃឈើ​ដែល​ជា​វិស័យ​អាទិភាព​មួយ​ដ៏​សំខាន់​ក្នុង​ការលើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាជន​ដែល​ជា​ការចូលរួមចំណែក​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​យើង​។​
​យើង​ត្រូវ​រួម​សាមគ្គី​គ្នា​បណ្តុះ​ឡើងវិញ​នូវ​គំនិត​ស្រឡាញ់​ព្រៃឈើ​ថែរក្សា​ការពារ​ព្រៃឈើ ស្មារតី​គោរព​ច្បាប់ អនុវត្ត​ច្បាប់​ដើម្បី​រួមចំណែក​កសាង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យទៅ​ជា​នីតិរដ្ឋ​ពេញលេញ ។​
041
​យើង​ងាក​មក​មើល​ផ្លូវ​ច្បាប់​ម្តង​តាម​ច្បាប់​ក្រសួងបរិស្ថាន​មាត្រា​៩៤.-(​បានចែង​ថា​) មន្ត្រី​រដ្ឋ បាល​ការពារ និង​អភិរក្ស​ធម្មជាតិ ឬ ភ្នាក់ងារ​អធិការ កិច្ច ឬ មន្ត្រី​បរិស្ថាន​រូប​ណា ដែល​មាន​ការធ្វេសប្រហែស ខ្វះ​ការ​ប្រុងប្រយត្ន័ ឬ មិន គោរព​ទៅតាម បទ បញ្ញា តិ្ត នៃ​ច្បាប់​នេះ​ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិនយ័​រដ្ឋបាល និង​/​ឬ ត្រូវ ចោទប្រកាន់ ចំពោះមុខ​តុលាការ ។​
​មន្ត្រីរដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ ឬ ភ្នាក់ងារ​ឬ ភ្នាក់ងារ​អធិការកិច្ច ឬ មន្ត្រី​បរិស្ថាន​រូប​ណា ដែល​សមគំនិត​និង​អ្នកប្រព្រឹត្ត​បទល្មើស ឬ ជួយ​សម្រួល​ការប្រព្រឹត្ត​បទល្មើស​នេះ​ត្រូវ​ផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់​៕​

មតិយោបល់