ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បុកគោងាប់២ក្បាល រេចង្កូតបុកចូលផ្ទះពលរដ្ឋ នៅស្រុកក្រគរ!

​ពោធិ៍សាត់: នៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉េត្រ១៦០-១៦១ នៅភូមិវាលវង្ស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកគោដើរឆ្លងថ្នល់ពីជើងទៅត្បូង រួចរេចង្កូតធ្លាក់ខុសផ្លូវជ្រុលទៅបុកផ្ទះប្រជាពលរដ្ធ បណ្តាលឲ្យរងរបួសធ្ងន់កូនម្ចាស់ផ្ទះម្នាក់(ប្រុស) បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់នឹងងាប់គោ២ក្បាល។

រថយន្តបង្កម៉ាកHyundai ពាក់ស្លាកលេខ ភ្នំពេញ2AS7457 ពណ៌ស អ្នកបើកបរឈ្មោះ យៀន សុខយឿន ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិស្រែកណ្តាល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ម៉ៅ ម៉េងរ័ត្ន អាយុ២ឆ្នាំកន្លះ លំនៅភូមិឃុំកើតហេតុ ។ ម្ចាស់ផ្ទះឈ្មោះម៉ន ទុង អាយុ៣៨ឆ្នាំ ភេទប្រុស លំនៅភូមិឃុំកើតហេតុ។
រីឯរថយន្តបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរជាបណ្តោះអាសន្ន៕

មតិយោបល់