ភ្នំពេញ៖ នារីភេទ ទីបី២នាក់ បានសន្លប់ស្ដូកស្ដឹងខណៈដែលពួកគេណាត់ប្រុស ស្នេហ៍២នាក់ មកផឹកស៊ីក៍ត្រូវប្រុសស្នេហ៍របស់គេដាក់ថ្នាំសណ្តំយកម៉ូតូបានដោយសុវត្តិភាព ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី ១៣ខែតុលា ឆ្នាំ២០១៤ ត្រង់ចំណុចមុខ ឌ្រីមលែន ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
នារីភេទទីបី ដែលជាម្ចាស់ម៉ូតូខាងលើ មានឈ្មោះ ស័ក្តិ មុនី អាយុ ៣០ ឆ្នាំ មុនរបរលក់ដូរ ស្នាក់នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងម្នាក់ ជាមិត្ត មានឈ្មោះ ឌី អាយុ ២៨ឆ្នាំ មុនរបរលក់ដូរ ស្នាក់នៅក្នុងសង្កាត់មិត្ត ខណ្ឌ៧មករា ។
តាមប្រភពព័ត៌មានពីជនរងគ្រោះដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានណាត់ជួប ប្រុស២នាក់ ដែលជាប្រុសសេ្នហ៍ របស់គាត់ ដែលទើបនិង ស្គាល់បាន៣ថ្ងៃ មកផឹកស៊ី នៅមុខឌ្រីមលែន នៅពេលនោះពួកគេបាន ផឹកស្រារបៀរ ABC រួចបានអស់ទឹកកក់ ហើយប្រុសសេ្នហ៍ របស់គាត់ បានដើរទៅទិញទឹកកក់ នៅកំប៉ុងដាក់ទឹកកកនោះពួកជនសង្ស័យ បានដាក់ថ្នាំ រួច ទៅហើយ រូបគាត់និងមិត្ត ភិក្ភ ផឹកបៀរ ABC អស់៥កំប៉ុង ក៍សន្លប់ដោយមិនដឹងខ្លួន ហើយពួកជនសង្ស័យ បានយកម៉ូតូ បើករត់គេចខ្លួនបានដោយសុវត្តិភាព។ ម៉ូតូដែលជនសង្ស័យយកទៅនោះ ម៉ាក់ ស្កបពីរ សេរី២០១២ ពណ៍ខ្មៅ ពាក់ស្លាក់លេខ 1BC-8322 ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាលជនរងគ្រោះមិនអាចនិយាយបានក៍ហៅ ម៉ូតូរ៉ឺម៉កកង់បីទៅមន្ទីរពេទ្យចំណែកក្រុមគ្រួសារបានទៅ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខដើម្បីស្វែងរកជនសង្ស័យខាងលើមកផ្ដន្តាទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់