ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្ត ហ៊ីយ៉ាន់ដាយ ផ្លាកលេខព្រះសីហនុ 3A- 5931 របស់ក្រុមហ៊ុន LMH បើកលឿនបុកម៉ូតូពីក្រោយ និងកិន បណ្តាលឲ្យដាច់ជើង រងរបួសធ្ងន់ស្រាលបុរស៣នាក់

ភ្នំពេញ: កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាឲ្យដាច់ជើង រងរបួសធ្ងន់ស្រាល បុរសចំនួន៣នាក់ នៅតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះចំនួន៣នាក់៖ ១-ឈ្មោះ លុច្យ អាយុ៣០ឆ្នាំ ,ទី២-ឈ្មោះ ត្រា ,ទី៣-ឈ្មោះ បុប្ផា រងរបួសស្រាល ជនរងគ្រោះទាំង៣នាក់ខាងលើ មានទីលំនៅក្នុងភូមិកម្រៀង សង្កាត់កំបូលដូចគ្នា។

នៅមុនពេលកើតហេតុ គេឃើញបុរស៣នាក់ ជិះម៉ូតូហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៣ មួយគ្រឿងឌុបគ្នា ធ្វើដំណើរតាមវិថី ឈ្នះ ឈ្នះ មានទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ សលាយខៀវ ពាក់ផ្លាកលេខព្រះសីហនុ 3A- 5931 របស់ក្រុមហ៊ុន LMH ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន ហើយបើកបុកពីក្រោយម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកជិះ២នាក់ រងរបួសដាច់ជើងម្ខាងយ៉ាងរន្ធត់ និងម្នាក់ទៀតរបួសស្រាល ។ ភ្លាមៗនោះដែររថយន្តបង្កមិនទាន់អស់ល្បឿន ក៏អូសម៉ូតូជាប់នៅខាងក្រោមរថយន្ត ប្រហែលជាង៤០ម៉ែត្រ ទើបឈប់ហើយតៃកុងចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ជនរងគ្រោះត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់