ព័ត៌មានជាតិ

ម្ចាស់​មេដាយមាស ស៊ន សៀវ​ម៉ី ព្រះមហាក្សត្រ​កម្ពុជា សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ត្រាស់ចូលគាល់​

​ភ្នំពេញ​៖ ម្ចាស់​មេដាយមាស​កីឡា​អាស៊ី កីឡា​ការិនី ស៊ន សៀវ​ម៉ី នឹង​ត្រូវបាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា សម្ដេច​ព្រះបាទ នរោត្តម សីហ​មុនី បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ហើយ​បាន​អនុញ្ញាត​វីរនារី​ឆ្នើម​រូបនេះ ចូលគាល់​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៤​នេះ ។​
Sor Sivmey
​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) លោក វ៉ាត់ ចំរើន បានឲ្យដឹងថា “​នៅ​ព្រឹក​ថ្ងៃទី​១៤ តុលា​នេះ មន្ដ្រី​ខាង​ព្រះបរមរាជវាំង បាន​ផ្ញើរ​លិខិត​មក​គណៈកម្មាធិការ​ជាតិ​អូឡាំពិក ដើម្បី​បាន​អនុញ្ញាត​កី​ឲ្យ​ឡា​ការិនី ស៊ន សៀវ​ម៉ី ចូលគាល់​ព្រះមហាក្សត្រ​ផ្ទាល់​តែម្ដង នៅ​ថ្ងៃ​ទី​១៨ ខែតុលា​ចុង​សប្ដាហ៍​នេះ​” ។ លោក​បាន​បន្តទៀតថា យោងតាម​លិខិត​ដែល​ផ្ញើរ​មក NOCC ការអនុញ្ញាត​ឲ្យ​វីរនារី ស៊ន សៀវ​ម៉ី ម្ចាស់ មេដាយមាស ដែល​ទើប​ដណ្ដើមបាន​ពី​ការប្រកួត​កីឡា Asian Games លើក​ទី​១៧ នៅ​ទីក្រុង Incheon សាធារណៈរដ្ឋ​កូរ៉េ​កន្លង​ទៅ​ថ្មីៗ​នេះ គឺជា​ការ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ផ្ទាល់​ពី​សំណាក់​ព្រះករុណា សម្ដេច​ព្រះបាទ នរោត្តម សីហ​មុនី និង​សម្ដេចម៉ែ ដែល​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​បញ្ជាក់​ផង​ដែរ​ថា ប្រជាជន​រាប់លាន​នាក់ បាន​សម្តែង​ការអបអរសាទរ ដែល ស៊ន សៀវ​ម៉ី ធ្វើឲ្យ​ភ្លេង​ជាតិខ្មែរ មាន​សំលេង​ឡើងវិញ នៅ​បរទេស ខណៈ​បំបែក​កំណត់ត្រា ៤៤ ឆ្នាំ កម្ពុជា​មិន​ទទួល​បាន​មេដាយមាស​សោះ នោះ ។ ទន្ទឹម​ជាមួយនឹង​ជោគជ័យ​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា ក៏​បាន​ទន្ទឹង​រងចាំ​នាង ដើម្បី​ជួប​សំណេះសំណាល និង​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ផងដែរ​៕​

មតិយោបល់