កីឡាករ នីគីកា ចេឡាវីក (Nikica Jelavic) បានប្រកាសថា រូបគេបានសម្រេចចិត្តចូលនិវត្តន៍ឈប់លេងឲ្យក្រុមជម្រើជាតិក្រូអាតទៀតហើយ ។
កីឡាករខ្សែប្រយុទ្ធក្លិបខ្លា Hull City រូបនេះបានបង្ហាញខ្លួនចំនួន៣៦ប្រកួតឲ្យប្រទេសក្រូអាតហើយរូបគេបានប្រាប់គ្រូបង្វឹក លោក នីកូ កូវ៉ាក់
(Niko Kovac) ភ្លាមៗពីការសម្រេចចិត្តរបស់គេក្រោយពេលក្រូអាតប្រកួតឈ្នះប៊ុលហ្គារី 1-0 កាលពីយប់ថ្ងៃសុក្រ ។
គ្រូបង្វឹកក្រូអាតលោក កូវ៉ាក់ (Kovac) បានប្រាប់អ្នកសារព័ត៌មានថា លោកពិតជាសោកស្តាយដែលបានទទួលដំណឹងនេះ ប៉ុន្តែនេះជាការពិត ហើយលោកសូមអរគុណដល់ ចេឡាវីក (Jelavic) ចំពោះរឿងគ្រប់យ៉ាងដែលរូបគេបានបំពេញតួរនាទីយ៉ាងល្អសម្រាប់ក្រុមក្រូអាត ។
គួរបញ្ជាក់ថា Jelavic ធ្លាប់ស៊ុតបញ្ចូលទីឲ្យក្រូអាតបានចំនួន៦គ្រាប់ ៕
ព័ត៌មានជាតិ
មតិយោបល់