ព័ត៌មានជាតិ

Arturo Vidal ជា​គោលដៅ​ដ៏​សំខាន់​ផ្លាស់​ទៅកាន់​ក្លិប Real Madrid

​ខ្សែបម្រើ​របស់​ក្លិប​សេះ​បង្កង់ Juventus កីឡាករ Arturo Vidal ត្រូវបាន​គេ​មើលឃើញថា កំពុង​តែ​ក្លាយ​ជា​គោលដៅ ទី​មួយ​លើ​ការ​ផ្លាស់​ទៅកាន់​ក្លិប​អធិរាជ​ស Real Madrid នៅពេលទ្វា​ដោះដូរ​កីឡាក​រ​បើក​ឡើង​វិញ​នា​ខែ​មករា​ខាងមុខ​នេះ ។ ខ្សែ​បម្រើ​អន្តរជាតិ​របស់​ឈី​លីវ័យ ២៧​ឆ្នាំ​រូប​នេះ​ក៏​ធ្លាប់​មាន​ទំនាក់ទំនង​លើ​ការ​ផ្លាស់​ទៅកាន់​ក្លិប​បិសាច​ក្រហម Manchester United ផងដែរ ប៉ុន្តែ​ត្រូវបាន​ក្លិប​សេះបង្កង់ Juventus ធ្វើការ​បដិសេធ ។​
Arturo Vidal
យោងតាម​សារពត៌មាន​របស់​ប្រទេស​អ៊ីតាលី​មួយ​បាន​ចុះផ្សាយ​ថា ក្លិប​បិសាច​ក្រហម Manchester United ក៏​នៅតែ​បន្ត ការចង់បាន Vidal ពី​សេះបង្កង់ Juventus ប៉ុន្តែ​ត្រូវបាន​គេ​ជឿជាក់ថា​កីឡាករ​រូបនេះ​អាច​នឹង​ផ្លាស់​ទៅកាន់​ក្លិប​អធិរាជ​ស Real Madrid ច្រើនជាង ៕​

មតិយោបល់