ព័ត៌មានជាតិ

Pep បាននិយាយថា Agüero ជិតនឹងយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លឹបដែលជាបេះដូងខ្ញុំគឺ Barcelona ហើយ

លោក Pep Guardiola អ្នកចាត់ការទូទៅក្លិប Manchester City បានលើកឡើងក្រោយបិទរដូវកាលថា កីឡាករខ្សែប្រយុទ្ធ ជិតផ្ទេរទៅកាន់ក្លិបអេស្ប៉ាញ FC Barcelona មែនទែនហើយ នៅពេលកិច្ចសន្យាបានផុតសុពលភាពនៅ Etihad នារដូវកាលនេះ។

កីឡាករអន្តរជាតិអាហ្សង់ទីន វ័យ ៣២ឆ្នាំ Aguero បានស្ថិតក្រោមការបង្វឹករបស់ Pep គិតចាប់តាំងពីឆ្នាំ២០១៥ មក ដែលរូបគេរកបាន ២៦០គ្រាប់ច្រើនជាងគេក្នុងក្លិប ពីការចូលលេងបាន ៣៨៩ប្រកួតរួមចំណែកជួយ Man City ឈ្នះជើងឯក Premier League បាន ៣ដងផងដែរក្នុងចំណោម ៤រដូវកាលចុងក្រោយនេះ។

Pep បានថ្លែងប្រាប់ BBC នៅចប់ការប្រកួតដែលបានបំបាក់ Everton ៥-០ នៅថ្ងៃបិទរដូវកាលថា «ប្រហែលជាខ្ញុំទម្លាយការសំងាត់ហើយ។ Aguero កាន់តែខិតជិតផ្ទេរទៅក្លិបបេះដូងរបស់ខ្ញុំ FC Barcelona មែនទែនហើយ។ គាត់នឹងបានលេងជាមួយកីឡាករល្អបំផុតលើលោក Lionel Messi នៅទីនោះដែលធ្វើឲ្យគាត់មានអារម្មណ៍លេង និងធ្វើឲ្យក្រុមអ្នកមានបុណ្យខ្លាំងឡើងវិញ»

 

 

មតិយោបល់