នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង៥ និង ៥នាទី កម្លាំងវរៈសេនាតូចលេខ១ របស់សឹករងខេត្តព្រះវិហារ ដែលឈរជើងនៅចំណុចភ្នំខ្មោច បានចេញល្បាត និង សហការណ៍ ជាមួយវរៈសេនាតូច ៧៩៣ និងកម្លាំងរបស់សឹករងស្រុកជាំក្សាន្ត បានចាប់ប្រជាពលរដ្ឋ ចំនួន២១អ្នក នៅក្នុងភូមិ វៀលពោធិ៍ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឆ្លងដែនខុសច្បាប់ លួចឡើងកាប់ឈើក្នុងទឹកដីថៃ ត្រូវបានកម្លាំង វរៈសេនាតូចលេខ១ និងកម្លាំងសឹករងរបស់ស្រុកជាំក្សាន្ត ដឹកនាំដោយលោក វរៈសេនីយ៍ទោ ជួន ចិត្ត និងលោក សំ គឹមស្រូយ មេបញ្ជាការស្រុកជាំក្សាន្ត ។ ក្នុងនោះដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សោម បុប្ផារត្ថ័ ក៏ដូចជាអនុសាសន៍ របស់ឯកឧត្តមឧត្តមសេនីយ៍ ឯក ជាម៉ន អគ្គមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជការយោធភូមិភាគទី៤ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងដែលឈរជើងតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា ថៃ ធ្វើយ៉ាងណាត្រូវទប់ស្កាត់ ចំពោះប្រជាពលរដ្ឋដែលលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃខុសច្បាប់ ជាពិសេសការជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ត្រូវចេះទំនាក់នង់ រវាងប្រទេសជិតខាង និងស្របតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសជាចំហ បញ្ជប់អោយប្រជាពលរដ្ឋ ឆ្លងដែនចូលទៅក្នុងទឹកដីរបស់គេនោះ សូមអោយបញ្ជប់នៅការ ញុះញុងតាមប្រព័ន្ធមេខ្យល់ និងចាញ់បោកគេ និងបណ្តាលអោយគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរយើង ។ រហូតមកដល់ថ្ងៃទី១៤ វេលាម៉ោង១០ និង ៤០នាទីព្រឹក កងកម្លាំងរបស់វរៈសេនាតូចលេខ១ និង សឹករងស្រុកជាំក្សាន្ត បានប្រគល់ប្រជាពលរដ្ឋ ចំនួន២១នាក់ និងម៉ូតូចំនួន៣គ្រឿង ម៉ាកវេវ អត់មានស្លាកលេខ ប្រគល់ទៅអោយអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ក្នុងនោះមានវត្តមាន របស់លោក ភីវ ដៀន អភិបាលរងស្រុកជាំក្សាន្ត និងតំណាងអោយលោកជា គឹម សេង អភិបាលនៃគណៈអភិបាលស្រុកជាំក្សាន្ត និងលោក ញ៉ែម សុភាព អធិការរងស្រុកជាំក្សាន្ត លោកអភិបាលរងស្រុកជាំក្សាន្ត បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ២១គ្រួសារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋមួយចំនួន អោយបញ្ជប់ឆ្លងដែនខុសច្បាប់ ចូលទៅកាប់ឈើក្នុងទឹកដីរបស់គេនោះ ហើយនិងធ្វើអោយប៉ះពាល់កិត្តិយសដល់មន្ត្រីរាជការ និងថ្នាក់ដឹកនាំ កំពូលៗ ជាពិសេសប្រមុខរដ្ឋាភិបាល៕
ព័ត៌មានជាតិ
មតិយោបល់