ខេត្តប៉ៃលិន ៖ សមត្ថកិច្ចថៃ បានបញ្ជូនសពកម្មករខ្មែរពីប្រទេសថៃតាមច្រកអន្តរជាតិព្រំ ដើម្បី ឱ្យសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតឯខេត្តតាកែវ ខណៈកម្មករខ្មែររូបនេះ ត្រូវបានកម្មករ ខ្មែរដូចគ្នា ដែលធ្វើការនៅប្រទេសថៃ ស្រវឹងស្រា ហើយលបកាប់ពីក្រោយ ដោយមិនដឹងខ្លួនបណ្តាល ឱ្យស្លាប់យ៉ាងអាណោចអធ័ម ហើ ជនដៃដល់បានរត់គេចខ្លួនបាត់ ។
ហេតុការណ៍លួចកាប់ប្រហារនេះនៅ រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិខង ដាវ ឃុំខ្លងយ៉ៃ ស្រុកពោងណាមរ៉ន ខេត្តចាន់បូរី ហើយត្រូវបានបញ្ជូនមកដល់ច្រកអន្តរជាតិព្រំនៅម៉ោង ៧និង២៩នាទីយប់ ថ្ងៃដដែល ។
តាមប្រភពពីសមត្ថកិច្ចឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឈុំ សុខឡៃ ភេទប្រុស អាយុ២២ ឆ្នាំ មានស្រុកកំណើតនៅភូមិឬស្សីមួយគុម្ព ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នទៅធ្វើជាក ម្មករថែសួន នៅកន្លែងកើតហេតុខាងលើ ។
តាមប្រភពពីសាច់ញាតិបានឱ្យដឹងថា ជនរងគ្រោះទៅធ្វើជាកម្មករ នៅប្រទេសថៃនេះជាងមួយ ឆ្នាំហើយ មិនដែលមានទំនាស់ជាមួយអ្នកណាទេ តែនៅថ្ងៃកើតហេតុមានកម្មករខ្មែរចំនួនបួនប្រាំនាក់ បានផ្តុំគ្នាស៊ីផឹក ជជែកគ្នាលេង ពេលនោះមានទាស់សម្តីគ្នាបន្តិចបន្តួច ពេលនោះជនរងគ្រោះក៏បាន ដើរចេញមួយសន្ទុះក៏បានផ្អើលឆោរឡោថា ជនរងគ្រោះបានស្លាប់ដោយសារគេលបកាប់ជាច្រើនកាំបិត ៕
ព័ត៌មានជាតិ
មតិយោបល់