កំពង់ឆ្នាំង៖បុរសម្នាក់ត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុក និងបុរសចំណាស់ម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបន្ទាប់ពីកាប់ជនរងគ្រោះមួយកាំបិតផ្គាក់ កាលពីវេលាម៉ោង១១ និង២០
នាទីព្រឹកថ្ងៃទី ១៩ខែតុលាឆ្នាំ២០១៤ នៅក្នុងភូមិមេលំ ឃុំមេលំ ស្រុកបរិបូរណ៏ខេត្តកំពង់ឆ្នាំង ខណៈទាំង
២នាក់មានជម្លោះពាក្យសំដីគ្នាក្នុងវង់ផឹកស៊ី ។
មន្ត្រីនគរបាលមូលដ្ឋានបាននិយាយអោយដឹងថាៈជនរងគ្រោះក្នុងការកាប់មួយកាំបិតនោះមានឈ្មោះ ឌឿនស៊ីដេត អាយុ៣១ ឆ្នាំ ចំណែកជនដៃដល់មានឈ្មោះ វ៉ាត ហ៊ីម អាយុ៥៨ឆ្នាំ ទាំង២នាក់មាន
ទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថាៈ មុនពេលកើតហេតុ ទាំងជនដៃដល់ ទាំងជនល្មើសរួមទាំងអ្នកភូមិ ៣-៤នាក់ទៀត បានផឹកស្រាសនៅក្នុងភូមិ ។ ក្រោយពីផឹស្រាស អស់៣លីត្រអ្នកទាំង២ស្រវឹងបានឌឺដង ដាក់គ្នាពេលនោះឈ្មោះ ឌឿន ស៊ីដេត បានដល់ឈ្មោះ វ៉ាត ហ៊ីម មួយដៃចំកញ្ចប់មាត់ ។ពេលត្រូវមួយ
ដៃ ឈ្មោះវ៉ាត ហ៊ីម បានស្ទុះយកកាំបិតផ្គាក់កាប់ទៅលើឈ្មោះ ឌឿន ស៊ីដេត វិញបណ្តាលអោយរយាស់ ក្បាលហូរឈាមស្រោចខ្លួន ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងគ្រូពេទ្យ បានដេរ៤ថ្នេរ ចំណែកជនដៃដល់ត្រូវបានកម្លាំងនគរបាលមូលដ្ឋានធ្វើការចាប់ខ្លួនមកកាន់អធិការដ្ឋាន
ដើម្បីធ្វើសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋានបន្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិវិធី៕
ព័ត៌មានជាតិ
មតិយោបល់